ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រត្ន័ខេមរុណ បានចូលរួមជាគណៈអធិបតី ក្នុងពិធីខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ ១មិថុនា

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នៅព្រឹកម៉ោង ៨ ថ្ងៃទី ៣១ ខែ ឩសភា ឆ្នាំ ២០១៦ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចូលរួមជាគណះអធិបតី ក្នុងពិធីខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០១៦ នៅសាលាបឋមសិក្សាវត្តសន្សំកុសល ដោយមានការចូលរួមពី លោកស្រី ទឹម លីណា នាយិកាសាលាវត្តសន្សំកុសល លោកក្រុមប្រឹក្សាសង្កាត់ មេភូមិ ប្រធានការិយាល័យអប់រំខណ្ឌមានជ័យ លោក គ្រូអ្នកគ្រូ ជាពិសេសដោយមានការចូលរួមពីសំណាក់សិស្សា នុសិស្ស សរុប៣០០នាក់ផងដែល ក្នុងឪកាសនោះដែល លោក ឌី រត្ន័ខេមរុណ បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសខួបលើកទី ៦៧ ទិវាកុមារអន្តរ ជាតិ ១មិថុនា ខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និង ទិវាកុមារកម្ពុជា ឆ្នាំ ២០១៦ បន្ទាប់មក លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យបានចែកនូវសំភារះសិក្សាជូនដល់សិស្សក្រីក្រ ក្នុងចំណោមសិស្សក្រីក្រចំនួន១២០នាក់ចំរាញ់បានសិស្សក្រីក្រសុទ្ធសាធ ៣០នាក់ និងសំភាះត្រូវចែកជូនមានដូចជា កាបូបស្ពាយ ចំនួន១ សៀវភៅចំនួន ២ក្បាល ប៊ិច ចំនួន ២ដើម ខ្មៅដៃចំនួន ២ ខោ អាវ ចំនួន ១កំប្លេ និង ថវិកា ចំនួនសិស្សក្រីក្រក្នុងម្នាក់ ២មុឺនរៀលសរុបសិស្សក្រីក្រចំនួន ៣០នាក់ ៦០មុឺនរៀល លោកស្រីយិកាសាលា ថវិកាចំនួន ២០មឺុនរៀល សរុបទាំងអស់ ៨០មឺុនរៀលផងដែល ។

13296101_1252932174724609_10547050_n 13318471_1252932234724603_53338294_n 13318528_1252932214724605_780413485_n 13318979_1252932304724596_2000524661_n image  image image image image image image image

13349066_1252932458057914_218830476_n

11872305_10153513108267508_7760316066293043812_o

 document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ