ព្រឹតិ្តការណ៍ថ្មីៗ

ពុទ្ធោ! រវល់ដើរភ្នួង ទាំង២នាក់ប្តីប្រពន្ធ មកដល់ផ្ទះ កូនស្រីលង់ទឹកស្លាប់ទាំង២

9 ខែ មុន 69 តូ សុផល

ខេត្តកណ្តាល៖ ទាំងពីរនាក់ប្តីប្រពន្ធខិតខំបំពេញការងារដើម្បីកូន តែពេលមកដល់ផ្ទះឃើញទិដ្ឋភាពបែបនេះ

តើអាចទទួលយកបានទេ? កូនស្រីជាទីស្រលាញ់លងទឹកស្លាប់ទាំងពីរបែបនេះ?

ហេតុការសោកសៅបង្កអោយមានការភ្ញាក់ផ្អើល នៅថ្ងៃចន្ទ័៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៨និង៣០នាទី នៅចំណុចក្នុងប្រឡាយទឹកជម្រៅ ទឹកប្រហែល២ ម៉ែត្រស្ថិតនៅក្នុងភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌០២នាក់
ទី១ ឈ្មោះ ប៉ិច រក្សា ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុក ម្តាយ ស្ថិតនៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល។

ទី២ ឈ្មោះ ប៉ិច រម្យនា ភេទស្រីអាយុ៤ឆ្នាំ នៅក្នុងបន្ទុកឪពុក ម្តាយ ស្ថិតនៅភូមិ អន្ទង់ក្រវៀន ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមការសួរបំភ្លឺរបស់ម្តាយឈ្មោះឡាង ប៊ុនណាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរអ្នកសំអាងការ ស្ថិតនៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានឲ្យដឹងថាប្តីរបស់គាត់និងគាត់ បានយកកូន២
នាក់ស្រីទៅផ្ញើឪពុកម្តាយ នៅភូមិទួលសេរី ឃុំទួលព្រេជស្រុកអង្គស្នួល រយៈពេល៣ថ្ងៃហើយដោយសារខ្លួនជាប់រវល់ ដើរភ្នួងគេទាំង២នាក់ប្តី រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ប្រហែលម៉ោង៨.១០នាទីបានដំណឹងពីឈ្មោះ ឆុន មុំ ភេទស្រីអាយុ៣៥ឆ្នាំ មុខរបរកសិករនៅភូមិទួលសេរី ឃុំទួល ព្រេជ ស្រុកអង្គស្នួល ត្រូវជាប្អូនរបស់ប្តីនាង បានតេប្រាប់ថាកូនរបស់បងឯងលង់ទឹកប្រឡាយខាងត្បូងភូមិទាំង២នាក់ស្លាប់ហើយ ដោយសារវាទៅតាមខ្ញុំនិងកូនខ្ញុំ ហើយកូនខ្ញុំវាលង់ទឹកដែរតែវានៅរស់ទេដោយសារខ្ញុំយកបាយទៅឲ្យម្តាយកំពុងតែច្រូតស្រូវនៅខាងត្បូងប្រឡាយ មូលហេតុមកពីខ្ញុំឲ្យវាទាំង៣នាក់ឈរចាំមាត់ប្រឡាយ ពេលខ្ញុំត្រឡប់មកវិញឃើញតែកូនខ្ញុំហែលទឹកខ្វៃៗខ្ញុំក៏ស្រែកហៅអ្នកភូមិមកជួយស្រង់តែកូនបងឯងទាំង២ស្លាប់ហើយ។

ពេលនោះខ្ញុំក៏មកដល់ ស្រាប់តែឃើញកូនស្រីទាំងឲ២ស្លាប់មែន ខ្ញុំក៏យកសពកូនស្រីទៅផ្ទះវិញ។ ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល មកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីលោក ក្រុមប្រឹក្សាឃុំគ្រូពេទ្យមេភូមិនគរបាលប៉ុស្តិ៍ ប្តី ប្រពន្ធបងប្អូន បានធ្វើការពិនិត្យ លើជនរងគ្រោះគ្មានស្នាកស្នាមអ្វីទេ ពិតជាស្លាប់ដោយសារ លង់ទឹក។ សពបានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ