ព្រឹតិ្តការណ៍ថ្មីៗ

លោក ថេង សុថុល អញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះអធិការវត្តចំនួន១៩វត្តក្នុងខណ្ឌច្បារអំពៅ

1 ខែ មុន 19 តូ សុផល

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ​ ២០១៨នេះ​ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចកបារអំពៅដឹកនាំដោយ លោក ថេង សុថុល ប្រធានអនុសាខា​ខណ្ឌ និងក្រុមការងារបានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះអធិការវត្តចំនួន១៩វត្តក្នុងខណ្ឌច្បារអំពៅ ដែលពិធីនេះធ្វេីនៅក្នុងវត្តកំសាន្ត ។

ក្នុងឱកាសនោះ ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌច្បារអំពៅ និងជាព្រះចៅអធិការវត្តកំសាន្ត តំណាងវត្តទាំងអស់បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ជាការឆ្លើយតបលោក ថេង សុថុល បានមាន
ប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខ
ទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ព្រម
ទាំងសូមថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការវត្ត ព្រះសង្ឃ​ គណៈកម្មការ អាចារ្យ​ សប្បុរជនចំណុះជេីងវត្តទាំងអស់​ ដែលបានបរិច្ចាគទេយ្យទានជូនដល់អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ នាពេលនេះ ។ លោកប្រធានអនុសាខា ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ទេយ្យទានដែលអនុសាខាបានទទួលរួមមាន៖​ ទឹកដោះគោ១៥០កុំប៉ុង ស្ករស២០០គីឡូក្រាម តែ២០០កញ្ចប់ មីម៉ាម៉ា៥៧កេសតូច ​ទឹកក្រូច២៧កេស ទឹកសីុអីុវ៥០យួរ ទឹកត្រី៥០យួរ ត្រីខ១៦កេស បាឡុង១២ អង្ករ២០បាវ និងថវិកាចំនួន៨.៤៥០.០០០ រៀល​ ៕ ដោយ៖ Tes Somnang

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!