ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់ឈរក្បែម៉ូតូសោះហ៊ានធ្វើសកម្មភាពលួចក្របូចជាប់ប្រគល់អោយសមត្ថកិច្ច

3 ថ្ងៃ មុន 30 តូ សុផល

ភ្នំពេញ៖ម្ចាស់ឈរបែខ្នងនិងភ្លេចដកកូនសោរចេញស្រាប់តែមានជនសង្ស័យម្នាក់បានមកឡើងជិះនិងធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូតែត្រូវបងប្អូនម្ចាស់ម៉ូតូឃើញក៍ក្របួចជាប់ភ្លាមៗនិងបានប្រគល់អោយសមត្ថកិច្ចសាកសួរ។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង២៣និង
៣០នាទីនៅចំណុចមុខហ្វាន់ក្លិបផ្លូវវេងស្រេងភូមិជ្រៃកោងចោមចៅ២ពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ឃុត ប៉ៃ អាយ២៥ឆ្នាំ
មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃពួចឃុំក្រាំងម្កាក់អង្គស្នួលកណ្តាល។និងមានស្រុក
កំណើតភូមិទួលខ្ពស់ឃុំ វាលស្រុក គងពិសីខេត្តកំពង់ស្ពឺ។
ម្ចាស់ម៉ូតូជាដើមបណ្តឹងឈ្មោះហឿង ង៉ែត
អាយុ៣០ឆ្នាំស្នាក់នៅបន្ទប់ជួលស្រេងភូមិជ្រៃកោងចោមចៅ២ពោធិ៍សែនជ័យ។
តាមសំដីដើមបណ្តឹងជាម្ចាស់ម៉ូតូបានឲ្យដឹងថាមុនកើតហេតុគាត់បានចេញពីបន្ទប់ជួលមានគ្នា០៣នាក់ដោយជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេរី២០១៨ ពាក់ស្លាកលេខ
តាកែវ1O-6513ឌុបគ្នាគោលបំណងមកចូល
លេងក្នុងក្លិប ខាងលើពេលមកដល់បានឈប់ម៉ូតូអែបចិញ្ចើមផ្លូវនិងបានចុះទៅនិយាយជាមួយសន្តិសុខដោយចតម៉ូតូក្រោយខ្នងភ្លេចដកកូនសោរចេញស្រាប់តែបុរសម្នាក់ឡើងជិះប៉ុនប៉ងលួចតែត្រូវបងប្អូនគាត់ឃើញក៍ក្របួចជាប់ភ្លាមៗនិងបានប្រគល់អោយសមត្ថកិច្ចសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពប្រាប់ថាខ្លួនពិតជាមានបំណងលួចម៉ូតូខាងលើពិតប្រាកដមែនដោយមានចំលើយសារភាពបច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!