ព្រឹតិ្តការណ៍ថ្មីៗ

ឆក់បានសម្រេច២លើកកាល២ខែមុន ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ តាមស្រាវជ្រាវក្របួចជាប់ម្នាក់ បក្ខពួក២នាក់ទៀតកំពុងរត់គេចខ្លួន

3 ថ្ងៃ មុន 31 តូ សុផល

ភ្នំពេញ៖ ចោរឆក់មួយក្រុមបានធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច២ករណីរត់គេចខ្លួនបាន២ខែ

ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានម្នាក់ និងបក្ខពួក២នាក់ទៀតបានរត់គេចខ្លួន ។

ការចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងនៅវេលាម៉ោង០៣៖០០ទាបភ្លឺថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះចំណុចផ្លូវ២០១១ មុខក្លឹបកំសាន្តឌីស្កូ រីលេក្ស ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក នាយប៉ុស្តិ៍នគរបាលកាកាប១ បានឲ្យដឹងថាប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ វុធ ពន្លឺ អាយុ២០ឆ្នាំ មុខរបរជាងប៉ះកង់ ស្នាក់នៅបន្ទប់ជួលភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

លោកនាយប៉ុស្តិ៍កាកាប១ បានបន្តថានៅមុនឃាត់ជនសង្ស័យចំកើតហេតុខាងលើ ពេលជនសង្ស័យបានកំពុងអង្គុយលើម៉ូតូរបស់ខ្លួនម្នាក់ឯង។ ពេលឃើញដូចនោះកម្លាំងប៉ុស្តិ៍ក៏បានធ្វើការឃាត់ខ្លួនតែម្តង រួចយកមកប៉ុស្តិ៍ដើម្បីសួរនាំ ។

លោកនាយប៉ុស្តិ៍បានបន្តទៀតថា ក្រោយពេលសួរនាំរួចហើយនោះសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចចំនួន២ករណីនិងបានទូរស័ព្ទដៃចំនួនពីគ្រឿង ក្នុងអំឡុងកាលពីខែតុលា ឆ្នាំ២០១៨ពិតប្រាកដមែន នៅចំណុចក្រោមស្ពានអាកាសទឹកថ្លា ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនបន្តមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!