ព្រឹតិ្តការណ៍ថ្មីៗ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំអនុគណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់ ដើម្បីពិនិត្យទីតាំងជាក់ស្ដែងជុំវិញទីកន្លែងសម្ពោធ វិមានឈ្នះ-ឈ្នះ

3 ថ្ងៃ មុន 22 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ៨:៣០នាទីព្រឹកថ្ងៃសៅរ៍ ១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨

បន្ទាប់ពីបើកកិច្ចប្រជុំលើកផែនការ អនុគណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់របស់គណៈកម្មការអន្តរក្រសួង ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងជុំវិញទីកន្លែងត្រៀមរៀបចំប្រារព្ធពិធីសម្ពោធវិមានអនុស្សាវរីយនយោបាយ ឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តន៍ប្រកបដោយជោគជ័យនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា វិមានឈ្នះ-ឈ្នះ នឹងសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយពិធីនេះនឹងត្រូវប្រារព្ធឡើងដោយមានរយៈពេលបីថ្ងៃ (ថ្ងៃទី២៩, ៣០, ៣១ ខែធ្នូ ឆ្នាំ២០១៨)៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!