ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនស្ត្រី ទម្លាក់មាសក្លែងក្លាយ ទៅតុលាការ ខណៈ៣នាក់ទៀត កំពុងគេចខ្លួន!

4 ថ្ងៃ មុន 69 តូ សុផល
ខេត្តបាត់ដំបង៖ នៅថ្ងៃទី៨ ធ្នូ ២០១៨ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក

បានបញ្ជូនជនសង្ស័យ០១នាក់ ក្នុងករណីទម្លាក់មាសក្លែងក្លាយ ហើយឆបោកយកខ្សែកមាស ជញ្ជៀន ពីជនរងគ្រោះ ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្ត ។

គួររំលឹកដែរថា កាលពីថ្ងៃទី៧ ០៩ ២០១៨ វេលាម៉ោង១០និង០០នាទីព្រឹក នៅចំណុចបរិវេណផ្សារសាប់តាលី ក្នុងប្រទេសថៃ ជាប់ច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីក្រុមទម្លាក់មាសក្លែងក្លាយ ហើយឆបោកយកខ្សែកមាស ពីជនរងគ្រោះ ឈ្មោះ ប៊ូ សាវ៉ាន ភេទស្រី អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិបើកទូក ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង មុខរបរធ្វើកម្មករ នៅប្រទេសថៃ បណ្តាលអោយបាត់បង់ខ្សែកមាស ១ខ្សែ ជញ្ជៀនមាស ១វង់ សរុបជាលុយចំនួន៧,០០០,០០០រៀល (ប្រាំពីរលានរៀល) ។

មកដល់ព្រឹកថ្ងៃទី ០៧ ១២ ២០១៨ ជនរងគ្រោះបានមកផ្សារខាងលើម្តងទៀត ក៏បានឃើញ ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពពីលើកមុន ចាប់ឃាត់ខ្លួនបញ្ជូនមកអោយកម្លាំងនគរបាលវរ:ការពារព្រំដែន ច្រកអូររំដួល និងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ចាត់ការបន្ត ជនសង្ស័យ ឈ្មោះ សុខ រី ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មុខរបរជាកម្មករ នៅខារ៉ាអូខេកោះតៃវ៉ាន់ (ក្រុងបាត់ដំបង) ចំណែកប៉ាក់ពួកជនសង្ស័យចំនួន៣នាក់ទៀត បានរត់គេចខ្លួនបាត់។

ក្នុងនោះដែរសមត្ថកិច្ចយើង ដកហូតបានលុយខ្មែរ១,៦០០,០០០រៀល លុយដុលា៦០០$ ទូរស័ព្ទ ២គ្រឿង ខ្សែក្រឡៃ ២ខ្សែ ។

ករណីនេះសមត្ថកិច្ចយើងបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!