ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលប៉ុស្តិ៍ចោមចៅ២ ឃាត់បុរសម្នាក់ ករណីរក្សាទុកគ្រឿងញៀន

4 ថ្ងៃ មុន 19 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ឃាត់បុរសម្នាក់ ករណីរក្សាទុកគ្រឿងញៀននៅថ្ងៃទី០៨ ធ្នូ ២០១៨ វេលាម៉ោង១១និង១៥នាទី ចំណុចផ្លូវលំ ក្រុមទី១ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ។

ជនសង្ស័យ ឈ្មោះ មាស សំណាង (អាដែន) ភេទប្រុសអាយុ ២៦ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅសព្វថ្ងៃភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!