ព្រឹតិ្តការណ៍ថ្មីៗ

ក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ! ម៉ូតូបុក រឺម៉កកង៣ របួសធ្ងន់ស្រាល ៣នាក់

4 ថ្ងៃ មុន 34 តូ សុផល

ភ្នំពេញ៖ ប្រុសស្រី០៣នាក់របួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជាមួយរឺម៉កកងបីបុកគ្នាបណ្តាលអោយក្រឡាប់កណ្តាលផ្លូវកាលពីម៉ោង១៣និង៤៥ នាទីរសៀលថ្ងៃទី០៨ ខែធ្នូ ២០១៨នៅមុខរាជបណ្ឌិតសភាផ្លូវមហាវិថីសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ភាគីរងរបួសសងខាងមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយក្រោយហេតុការណ៍កើតឡើងអ្នករងរបួសត្រូវរថយន្តសង្គ្រោះក្លីនិកឯកជនមកដឹកចេញទៅសង្គ្រោះ។

ប្រភពពីស្ត្រីអ្នកលក់ដូរនៅក្បែកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុបានឃើញ២នាក់ប្តីប្រពន្ធជិះម៉ូតូឌ្រឹមសង់ពាក់ស្លាកលេខកំពង់ចាម1E-1633ដឹកគ្នាមកក្នុងទិសដៅពីលិចទៅកើតដោយជាប់ម៉ូតូមានកញ្ឆេរ២អមសងខាងផងខណៈមកដល់ចំណុចខាងលើស្រាប់តែមានរឺម៉កម៉ូតូកង់បីបើកមកពីក្រោយបុកទាក់ និងកញ្ឆេរខាងលើបណ្តាលទាញអូសក្រឡាប់ទាំងរឺម៉ករងរបួសធ្ងន់ស្រាលទាំងអស់គ្នាតែម្តង។

ក្រោយហេតុការណ៍កើតឡើងប្តីប្រពន្ធជិះម៉ូតូដែលប្រពន្ធរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះក្លីនិកឯកជនមកដឹកចេញទៅសង្គ្រោះដោយឡែកអ្នករឺម៉កកង់បីរបួសបាក់ដងកាំបិតខាងស្តាំត្រូវមិត្តភ័ត្ត្រដឹកទៅមន្ទីពេទ្យដោយខ្លួនឯងចំណែកមធ្យោបាយសងខាងសមត្ថកិច្ចចុះវាស់វែងយកមករក្សាទុកនៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!