ព្រឹតិ្តការណ៍ថ្មីៗ

ចង់ក ស្លាប់បាត់! យប់ម៉ិញឃើញមកសុំការងារធ្វើសោះហ្នឹង!

4 ថ្ងៃ មុន 63 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាកើតរោគចិត្ត ឬពិបាកចិត្តជម្ងឺផ្ទាល់ខ្លួន មកសុំការងារជាកងសន្តិសុខក្រុមហ៊ុនឯកជន បានធ្វើហើយចូលយាមបានមួយយប់ ស្រាប់តែព្រឹកឡើងប្រទះឃើញចងកធ្វើអត្តឃាត ស្លាប់បាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណ អាគារបាក់បែក ទុកចោលមួយកន្លែង តាមផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះពោធិចិនតុង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ អេង ម៉ក់ ភេទប្រុស អាយុ៤៩ឆ្នាំ ទើបចូលបម្រើការងារ ក្រុមហ៊ុនសន្តិសុខ ឯកជន GKS បានមួយយប់ មានស្រុកកំណើត ភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ។ មានឪពុក ឈ្មោះ ហ៊ុន អេន អាយុ៨១ឆ្នាំ ម្តាយឈ្មោះ គឹម តឹក អាយុ៧៨ឆ្នាំ រស់នៅឯស្រុកកំណើត មានប្រពន្ធ និងកូនស្រី២នាក់ ប្រកបរបរជាកម្មករ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

បើតាមសម្តីបុរស ឈ្មោះ តូ ប្រុស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ប្រធានក្រុម សន្តិសុខGKS ស្នាក់នៅ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើត ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះ ពីមុនមកធ្លាប់នៅបម្រើការងារ ក្រុមហ៊ុនសន្តិសុខ GKS ម្តងហើយ តែគាត់ធ្លាក់ខ្លួនឈឺ ជម្ងឺក្រពះ ហើយបានសុំឈប់ វិលត្រឡប់ទៅស្រុកកំណើតបាត់ទៅ រាប់ខែមកហើយ ទើបតែនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ ជនរងគ្រោះ បានត្រឡប់មកជួបក្រុមហ៊ុន ហើយសុំចូលបម្រើការងារវិញ ទោះជាសុខភាព មិនទាន់មាំទាំ ជាស្រួលបួលនៅឡើយ ជនរងគ្រោះ អង្វរខាងក្រុមហ៊ុន ម្តងហើយម្តងទៀត សុំចូលបម្រើការងារ ព្រោះតែជីវភាព ដោយធ្លាប់ដឹងប្រវត្តិការងារពីមុនមក ជនរងគ្រោះមិនដែល មានបញ្ហាអ្វី ចរឹកឫកពារ ក៏ល្អ តែសុខភាពមិនទាន់ល្អ ក៏អនុញាតិ ឲ្យចូលបម្រើការងារ នៅយប់ថ្ងៃទី០៧ ខែធ្នូ នេះតែម្តង ហើយតម្រូវឲ្យជនរងគ្រោះ ទៅដេកយាម នៅអាគារចាស់ទុកចោលមួយកន្លែង នៅចំណុចខាងលើ ដោយមានគ្នា២នាក់ ម្នាក់ដេកយាមច្រកខាងមុខ ចំណែកជនរងគ្រោះ ដេកយាម នៅបរិវេណខាងក្រោយ មិនបានចាប់អារម្មណ៍ នឹកថា ជនរងគ្រោះ ដេកសម្រាក នៅខាងក្រោយ ស្រាប់តែនៅវេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ មានជនជាតិចិនម្នាក់ រួមជាមួយអ្នកបកប្រែម្នាក់ទៀត ដែលស្នាក់នៅសណ្ឋាគារ ក្បែរនោះ មើលពីលើមកឃើញ ជនរងគ្រោះ ចងកសម្លាប់ខ្លួន ចុះរត់មកហៅស្រែកប្រាប់ សន្តិសុខច្រកមុខ ឲ្យទៅមើល មានមនុស្សចងក ទើបនាំគ្នាឆោឡោ រត់ទៅមើល ប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួន ដោយយកខ្សែភ្លើង ចងភ្ជាប់ជាមួយ ជើងម៉ាសុីនត្រជាក់ជាប់នឹងជញ្ជាំងអាគារ មិនអស់ចិត្ត ចង់ជួយសង្រ្គោះ ក្រុមសន្តិសុខ បានស្រាយទម្លាក់ដាក់ចុះ តែហួសពេលទៅហើយ ។

ក្រោយពីភ្ញាក់ផ្អើល សន្តិសុខចងកសម្លាប់ខ្លួន រាយការណ៍បរាប់សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។ សាកសពបុរសខាងលើ ក្រោយពីពិនិត្យ កោសល្យវិច័យរួចឃើញថា ពិតជាធ្វើអត្តឃាត ចងកសម្លាប់ខ្លួនពិតមែន រួចប្រគល់ជូនសាច់ញាតិ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!