ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាឆ្កឹះសោរបន្ទប់ជួលម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែជ័យ ឃាត់ខ្លួន

4 ថ្ងៃ មុន 16 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពឆ្កឹះសោរបន្ទប់ជួលនៅថ្ងៃទី ០៨ ធ្នូ ២០១៨ វេលាម៉ោង៨និង៣០នាទី ចំណុចបន្ទប់ជួល៥៧ ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ ឃ្លាំង សុវណ្ណចាន់ថា ភេទប្រុសអាយុ ២០ឆ្នាំមុខរបរមិនពិត ស្នាក់នៅបន្ទប់ជូលជូល១០ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ប្រាក់ បូរ៉ានី ភេទស្រីអាយុ ៤៦ឆ្នាំមុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួលលេខ ៥៧និង៥៨ បេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!