ព្រឹតិ្តការណ៍ថ្មីៗ

ខេត្តកំពតរៀបចំពិធីអបអរទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍១ធ្នូ និងទិវាអន្តរជាតិអ្នកស្មគ្រ័ចិត្ត៥ធ្នូ

4 ថ្ងៃ មុន 17 តូ សុផល

ខេត្តកំពត៖ ព្រឹក.ថ្ងៃសៅរ៍ ១កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨

ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស អញ្ជើញជាអធិបតីក្នុងពិធីអបអរទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍១ធ្នូ និងទិវាអន្តរជាតិអ្នកស្មគ្រ័ចិត្ត ៥ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទយើងបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ នៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកឈូក។

ឯកឧត្តម ជាវ តាយ បានជួបសំណេះសំណាល និងបានចែកអំណោយមនុស្សធម៌ជូន:
១).ប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ ចំនួន ៦៥គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គក មី ១កេស ស្ករស ១kg ទឹកដោះគោឆៅ ១ឡូ ទឹកដោះខាប់ ២កំប៉ុង អាវយឺត ១ ថវិកា ២០.០០០៛ សរុប ១,៣០០,០០០៛។
២).អ្នកជម្ងឺនៅមន្ទីរពេទ្យបង្អែកស្រុក ចំនួន ៥០គ្រួសារ ក្នុង១គ្រួសារ ទទួលបានមី១កេស មុងសុវត្ថិភាព ១ ស្ករស ១គក ទឹកដោះគោឆៅ១ឡូ ទឹកដោះគោខាប់២កំប៉ុង អាវយឺត១ ថវិកា ២០.០០០៛ សរុប១លានរៀល។
៣).ជូនប័ណ្ណសរសើរអ្នកស្មគ្រ័ ចំនួន១៨៦ នាក់ និងថវិកា ២០.០០០៛ សរុប ៣,៧២០,០០០៛។
៤). និងឧបត្ថម្ភដល់យុវជនកាកាបាទក្រហម កាយារឹទ្ធ កងកម្លាំង ប្រជាការពារ សរុប ១,៦៦០,០០០រៀល។

អង្គពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រតិបត្តិ អាជ្ញាធរភូមិ ឃុំ កងកម្លាំងទាំងបី យុវជនកាកក្រហម យុវជនកាយារិទ្ធ អ្នកស្មគ្រ័ និងប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេសដ៍ សរុបប្រមាណ៤០០ នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!