ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចបានឃាត់ខ្លួជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន !

4 ថ្ងៃ មុន 20 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃ សៅរ៍ ១កើត  ខែ មិគសិរ   ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២  ត្រូវនឹងថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ​២០១៨   វេលា​ម៉ោង​០១ម៉០០នាទី រំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់ នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ច្ចកិច្ចបានឱ្យដឹងថាបានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ លីម ស្រីមុំ  ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ និង ទីលំនៅ មិនពិតប្រាកដ 

សមត្ថកិច្ចបានបន្តទៀតថា ខណៈពេលដែលជនសង្ស័យឈ្មោះ លីម ស្រីមុំ កំពុងឈរលក់គ្រឿងញៀន (នៅចំណុចខាងលើ) ឃើញដូចនោះសត្ថកិច្ចយើងបានឃាត់ខ្លួនត្រួតពិនិត្យរកឃើញក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ០៥ កញ្ចប់ថង់តូច នៅលើដីក្បែរខ្លួនជនសង្ស័យឈ្មោះលីមស្រីមុំ សមត្ថកិច្ចយើងក៏ឃាត់ខ្លួនជនងស្ស័យឈ្មោះ លីម ស្រីមុំ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើចាត់ការតាមនីតិវិធីតែម្តង ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៥ កញ្ចប់ថង់តូច   

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ លីម ស្រីមុំ ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់

តាមនីតិវិធី  ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!