ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់០៣ របួសធ្ងន់ ស្រាល០២ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៌៣ករណី ផ្សេងគ្នានៅខេត្តតាកែវ កាលពីម្សិលមិញ

4 ថ្ងៃ មុន 22 តូ សុផល

ខេត្តតាកែវ ៖ មនុស្សចំនួន០៣នាក់បានស្លាប់ នឹងរង របួសធ្ងន់០១នាក់ ស្រាល់ ០១នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ០៣ករណីផ្សេងគ្នា កើតឡើងនៅថ្ងៃសុក្រ ១៥ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ។ ករណីទី១ វេលាម៉ោង១៣.១០នាទី នៅលើកំណាត់ផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៤-៧៥ នៅចំណុចរង្វង់មូលអូចំបក់ ស្ថិតក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ រវាងរថយន្ត និងម៉ូតូ ។ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-2518 បើកបរដោយឈ្មោះ ផាន ប្រុស ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្អាង ឃុំស្អាង ស្រុកដងទង់ ខេត្តកំពត (ឃាត់ខ្លួន) ។ ម៉ូតូម៉ាកហុងដា C125 សេរី២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CQ-6197 បើកបរដោយឈ្មោះ ជ័យ សែន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាល) រីឯអ្នករួមដំណើជាមួយ(ប្តី ប្រពន្ធ)ឈ្មោះ ឆឹល សុខុម អាយុ៤៣ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ករណីទី២ កើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥ ក្នុងភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ (ក្នុងទិសដៅបញ្ច្រាសទិសគ្នា)។ ម៉ូតូម៉ាកហុងដាគុបមូល C50 ពណ៌បៃតង គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ ណៃ គឹមហាច ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនគរបាល នៅភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបត់ឆ្លងថ្នល់ទៅទិសខាងត្បូង ត្រូវបានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាកអាំងទែ (រថយន្តដឹកសាំងក្រុមហ៊ុនកម្ពុជាតេលា) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-6739 មានសណ្តោងស៊ីទែន ពាក់ផ្លាកលេខ ភ្នំពេញ 4A-4197 (អ្នកបើកបរគេចខ្លួនបាត់) ។ និងករណីទី៣កើតឡើងនៅវេលាម៉ោង២១.៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី រវាងរថយន្តនិងម៉ូតូ ។ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។ ម៉ូតូម៉ាកMSX ពណ៌ខ្មៅ គ្មានផ្លាកលេខ បើករដោយឈ្មោះ សឿន វណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិសង្គមមានជ័យ ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើជាមួយឈ្មោះ ឃីម រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ របស់នៅភូមិ ឃុំជាមួយគ្នា រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯរថយន្ត និងម៉ូតូបានឆេះក្រោយពេលបុកទង្គិចគ្នា ត្រូវបានកម្លាំងអគ្គភ័យស្រុកបាទីជួយពន្លត់ ។ បច្ចុប្បន្ន អ្នកបើបរត្រូវបានឃាត់ខ្លួនធ្វើការសាកសួរ ចំណែកវត្ថុតាង ពាក់ព័ន្ធត្រូវបានសមត្ថកិច្ចមូលដ្ឋានដកហូតរក្សាទុកជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!