ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន !

4 ថ្ងៃ មុន 16 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង១៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន០១ នាក់ ឈ្មោះ ម៉ុន ម៉េត  ភេទប្រុស អាយុ១៩ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈដកហូត ៖គ្មាន 

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានពីប្រជាពលរដ្ឋថានៅចំណុចកើតហេតុខាងលើ មានជនសង្ស័យចំនួន០១នាក់កំពុងអុកឡុកក្នុងភូមិ ក្រោយពីទទួលពត៌មាន សមត្ថិកិច្ចយើងបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនត្យនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!