ព្រឹតិ្តការណ៍ថ្មីៗ

មន្រ្តីនគរបាលម្នាក់ ត្រូវបានរថយន្តដឹកសាំង តេលា បុកស្លាប់នៅស្រុកត្រាំកក់ !

4 ថ្ងៃ មុន 78 តូ សុផល

តាកែវ៖ មន្រ្តីនគរបាលម្នាក់ ត្រូវបានរថយន្តដឹកសាំង របស់ក្រុមហ៊ុនតេលាបុកចំពីមុខពេញទំហឹង បន្ទាប់ពីបានជិះម៉ូតូឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមមួយរំពិច។ហេតុការនេះបានកើតឡើងនៅរសៀលថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥ ក្នុងភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាមុន​ពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាគុបមូល C50 ពណ៌បៃតង គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ណៃ គឹមហាច ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនគរបាល នៅភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបត់ឆ្លងថ្នល់ទៅទិសខាងត្បូងរួចក៏បានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាកអាំងទែ (រថយន្តដឹកសាំងក្រុមហ៊ុនកម្ពុជាតេលា) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-6739 មានសណ្តោងស៊ីទែន ពាក់ស្លាកកលេខ ភ្នំពេញ 4A-4197 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងលិច។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់ធ្វើការវាស់វែង ចំណែកឯសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!