ព្រឹតិ្តការណ៍ថ្មីៗ

លោក លីម សុភា ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ជូនពលរដ្ឋ៤១គ្រួសារ

4 ថ្ងៃ មុន 8 តូ សុផល

ភ្នំពេញ៖ នៅម៉ោង១៧:០០ រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា

ដឹកនាំដោយ លោក លីម សុភា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ចាស់ជរា ជនពិការ​ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​ សរុបចំនួន៤១គ្រួសារ រស់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់លោកតាលោកយាយ​បងប្អូនទាំងអស់ លោកប្រធានកិត្តិយសអនុសាខា ក៏សូមអំពាវនាវឲ្យយកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន​ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម គ្រឿងឧបភោគបរិភោគ១កញ្ចប់ និងថវិកា១មុឺនរៀល ៕ ដោយ៖ តេស សំណាង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!