ព្រឹតិ្តការណ៍ថ្មីៗ

លោក​ ឌី​ រ័ត្នខេមរុណ​ បើកកិច្ចពិភាក្សា​បញ្ហា​វិវាទ​រវាងតំណាង​ចែកចាយ​ក្រុម​ហ៊ុន​ Bhip​ នៅសាលាខណ្ឌមានជ័យ​ 

1 សប្តាហ៍ មុន 70 តូ សុផល

រាជធានីភ្នំពេញ​ ៖ នៅវេលា​ម៉ោង​៩:០០នាទី​ព្រឹក​ ថ្ងៃ​សុក្រ​ ១៥រោច​ ខែ​កត្ដិក​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​

បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា​វិវាទ​រវាង​តំណាង​ចែកចាយ​ នឹង​ក្រុម​ហ៊ុន​ ប៊ី​អេចអាយភី​ (Bhip) ហុង​កុង​ លីមីធីត​ (ខេមបូឌា​)​។ ដោយមានការ​ចូលរួម​ពីលោក​ ខេង​ គឹម​សាន​ ប្រធាន​​ការិយាល័យ​ ឧស្សាហកម្ម​ ខណ្ឌ​មានជ័យ​។

លោក​ សាយ​ វុទ្ធា​ ប្រធាន​ការិយាល័យ​ការងារ​ ខណ្ឌ​មានជ័យ​ លោក​ គង់​ គា​ អធិការ​រង​​ខណ្ឌ​មានជ័យ (ទទួលបន្ទុក​អន្តរាគមន៍​)​ លោក​ ភិន​ ផល​ ប្រធាន​ផ្នែក​អន្តរាគមន៍​ នគរបាល​ខណ្ឌ​មានជ័យ​ លោក​ យុទ្ធ​ នី​ មេបញ្ជាការ​រងកង​រាជ​អាវុធហត្ថ​ខណ្ឌ​មានជ័យ​​ តំណាង​ចៅសង្កាត់​បឹង​ទំពុន​ទី១  លោកស្រី​ ស៊ឹម​ សុខសាន្ត​ ម្ចាស់​អាគារ​ លោក​ស្រី​ លី​ រចនា​ តំណាង​ចែកចាយ​ លោកស្រី​ លឹម​ ចាន់​ឌី​ តំណាង​ចែកចាយ​ លោក​ អ៊ុយ​ សារពេជ្រ​ តំណាង​ចែកចាយ​ លោក​ សុខ​ ជា​ មេធាវី​  និងលោកស្រី​ Lea Edwards ។

ជាមួយគ្នានេះដែរ​ នៅវេលាម៉ោង​១២ថ្ងៃត្រង់​ ថ្ងៃទី០៧ ខែធ្នូ​ ២០១៨នេះ បុគ្គលិកក្រុមហ៊ុនBhip ប្រុសស្រីមានគ្នាប្រមាណ៣០០នាក់បានមកប្រមូលផ្ដុំគ្នានៅភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ត្រី ក្បែរវិមានឯករាជ្យ ខណ្ឌដូនពេញ​ ដើម្បី​សុំការ​អន្តរាគមន៍​ (មូលហេតុដោយក្រុមហ៊ុន Bhip បានបញ្ចប់សិទ្ធិក្នុងការចែកចាយផលរបស់ក្រុមហ៊ុន ទៅលើឈ្មោះ ចន ប្រុស ភេទប្រុស អាយុ ៣៤ឆ្នាំ ជាប្រធានក្រុមជាន់ទី០៤ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨) ភ្លាមៗនោះគេឃើញមាន​កម្លាំងអន្តរាគមន៍ខណ្ឌដូនពេញ រួមទាំងកម្លាំង​កងរាជអាវុធហត្ថខណ្ឌ​មានជ័យ​ ចុះមកជួយសម្របសម្រួលឲ្យក្រុមបុគ្គលិកក្រុមហ៊ុនBhipទាំងនោះ​ ចេញពី​មុខផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ដោយអោយមកបរិវេណមុខវត្ត​បុទុមវត្តី​ ដើម្បីរងចាំ​លទ្ធផល​ដោះស្រាយ ដោយមានវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអនុញ្ញាតិអោយមានតំណាងក្រុមហ៊ុនរួមដោះស្រាយបញ្ហានៅលើតុ ដោយមិនបណ្តោយឈរទាមទារយ៉ាងអណាធិបតេយ្យដូចនេះឡើយ៕

សូមបញ្ជាក់ថា​ កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃពុធ ១៣រោច ខែកក្ដឹក ឆ្នាំច សំរិទិ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនិងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខក្រុមហ៊ុន Bhip Cambodia នាំចូលផលិតផលសុខភាព ដែលមានទីតាំងផ្ទះលេខ៤២០ ផ្លូវ២៧១ ក្រុមទី០២ ភូមិចំរើនផល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជយ័ រាជធានីភ្នំពេញ បុគ្គលិកក្រុមហ៊ុនBhip មានគ្នាប្រមាណ១០០នាក់បានមកប្រមូលផ្ដុំធ្វើកូដកម្ម (មូលហេតុដោយក្រុមហ៊ុន Bhip បានបញ្ចប់សិទ្ធិក្នុងការចែកចាយផលរបស់ក្រុមហ៊ុន ទៅលើឈ្មោះ ចន ប្រុស ភេទប្រុស អាយុ ៣៤ឆ្នាំ ជាប្រធានក្រុមជាន់ទី០៤ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨) ដោយរង់ចាំលទ្ធផល ការដោះស្រាយនៅក្រសួងការងារ ។

លុះមកដល់វេលាម៉ោង១១:៣០នាទីថ្ងៃខែឆ្នាំដដែល ភាគីក្រុមហ៊ុននិងតំណាងបុគ្គលិកមិនបានឯកភាពគ្នាទេ អគ្គ.គ.ក.ប ក្រសួងការងារ ទើបបុគ្គលិកទាំងនោះក៍ធ្វើសកម្មភាពស្រែកឡូឡាពាសពេញអាគារក្រុមហ៊ុនតែម្ដង ។

លុះដល់ម៉ោង១៤:០០នាទីថ្ងៃខែឆ្នាំដដែល លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះមកសម្របសម្រួលជាមួយតំណាងបុគ្គលិកក្រុមហ៊ុន សូមអោយបងប្អូនផ្អាកសកម្មភាពឡូឡា និងសកម្មភាពផ្សេងៗ និងធ្វើការដោះស្រាយបន្តនៅសាលាខណ្ឌមានជយ័ នៅវេលាម៉ោង០៩ម៉០០នាទី ថ្ងៃសុក្រទី០៧ ខែធ្នូ ឆ្នាំ២០១៨ ទើបក្រុមបុគ្គលិកទាំងនោះ បានរំសាយហើយបំបែកគ្នាត្រឡប់ទៅលំនៅដ្ឋានវិញ នៅវេលាម៉ោង១៥:៣០នាទីថ្ងៃទី៥​ ខែធ្នូ​ ២០១៨នេះ​។

ចំពោះលទ្ធផលក្នុងកិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា​វិវាទខាងលើទទួល​បាន​ ដោយ​លោក​ អ៊ុយ​ សារពេជ្រ​ តំណាងចែកចាយ​ បានទាមទារ​លក្ខខណ្ឌ​ចំនួន​៣​ចំណុច​ ដូច​ជា​ ៖ ១.​ ទាមទារ​សិទ្ធិ​​លើ​កម្មសិទ្ធិ​ភាព​ស្របច្បាប់​ លើ​សមាជិក​ភាព​ឈ្មោះ​ ចន​ ប្រុស​ មកវិញ​ និង​ ទាមទារ​សងមកត្រឡប់មកវិញ​នូវ​លុយ​ដែល​តំណាង​ក្រុមហ៊ុន​លួច​ទៅ​កន្លង​មក​។ ២.​ ដកបុគ្គលឈ្មោះ​ Lea Edwards ភេទ​ស្រី​ ចេញ​ពី​តំណាង​ទីផ្សារ​ បីហិប​ ហ្គូលបល​ ហុងកុង​ នៅ​កម្ពុជា​។ ៣.​ ទាមទារ​ធ្វើ​កិច្ច​សន្យា​ ការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​ស្រប​ច្បាប់​ ភាព​ស្មើ​ភាព​គ្នា​ រវាង​ក្រុម​ហ៊ុន​ និង​សមាជិក​ភាព​ទាំង​អស់​ នៅ​ក្នុង​ស្រុក​ខ្មែរ​ ដែល​តំណាង​ឆន្ទះ​ដោយ​លោក​ ចន​ ប្រុស​ ក្រុមហ៊ុន​ បីហិប​ ហ្គូលបល​ ហុងកុង​ អិល​ធីឌី​ ។

ក្នុង​នោះ​ដែរ​លោក​ សុខ​ ជា​ មេធាវី​ តំណាង​ឲ្យក្រុមហ៊ុន​ បាន​លើកឡើង​ថា​ ចំពោះ​បង​ប្អូន​ស្នើសុំ​អោយ​បើ​ក​គណនី​លោក​ ចន​ ប្រុស​ អោយ​មាន​សុពលភាព​វិញ​នោះ​គឺ​ខុស​ ព្រោះ​គាត់​ជាឯកត្តបុគ្គល​ មិនមែន​ជាបងប្អូនទេ​ ប៉ុន្តែ​ចំពោះ​បងប្អូន​បុគ្គលិក​ ក្រុមហ៊ុន​អាច​បើក​គណនី​ និងផ្តល់​ទំនុកចិត្ត​អោយ​គ្រប់ៗ​គ្នា​ លើកលែង​តែ​លោក​ ចន​ ប្រុស​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បណ្ដេញ​ចេញ​ពី​ក្រុម​ហ៊ុន​ ៕ (អត្ថបទរូបភាព​ បងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!