ព្រឹតិ្តការណ៍ថ្មីៗ

សំណាងមួយ ក្នុងមួយលានគ្រោះថ្នាក់!

1 សប្តាហ៍ មុន 15 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ៖  គ្រាប់មីនស្គរដែលបន្សល់ពីសម័យសង្រ្គាម និងវាអាចបង្កគ្រោះថ្នាក់ដល់អាយុជិវិតមនុស្សសត្វ ត្រូវបានប្រជាកសិករឈ្មោះ តុន ឃេន រស់នៅភូមិងាវ ឃុំជាំ ស្រុកមេមត់ខេត្តត្បូងឃ្មុំ ប្រទះឃើញនៅមុខផ្ទះគាត់នៅថ្ងៃ​០៧.១២.២០១៨ វេលាម៉ោង១៤:០០នាទី ភ្លាមៗនោះដែរគាត់ក៏បាន រាយការណ៍ជូននគរបាលប៉ុស្តរដ្ឋបាលជាំដើម្បីមានវិធានការធ្វើយ៉ាងណាកុំអោយមានគ្រោះថ្នាក់។បន្ទាន់នោះដែរកម្លាំងប៉ុស្តិ៍រដ្ឋបាលក៏បានដាក់ ផ្លាកសញ្ញាការពារ
គ្រោះថ្នាក់ និងហុំព័ទ្ធដោយខ្សែសុវត្ថិភាព ព្រមទាំងរាយការណ៍ទៅអង្គភាពCMACដើម្បីចុះជួយដោះស្រាយ ។

អ្វីដែលគួរកត់សំគាល់ គឺ មីននេះបន្សល់ពីសម័យសង្រ្គាមក្នុងអំឡុងឆ្នាំ៧០ដល់៧៩។ កន្លែងដែលគេកប់មានចម្ងាយប្រមាណ ៣០ម៉ែត្រពីផ្ទះ និងស្ថិតនៅចំណុចដែលមនុស្ស សត្វដើររាល់ថ្ងៃ ប៉ុន្តែមិនមានអ្វីសង្កត់ ឬ ជាន់វាសោះ។

ជាភព្វសំណាងល្អ ភ្លៀងប៉ុន្មានមេក្រោយនេះបានហូរដាច់ដីធ្វើអោយក្បាលវាអណ្តែតឡើង ទើបជាហេតុអោយបងប្រុសជាម្ចាស់ផ្ទះបានឃើញជាមុន ទើបយើងមានវិធានការទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ។
អត្ថបទ យុទ្ធជ័យ០១
រូបភាព សូរិយា
កែសម្រួល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!