ព្រឹតិ្តការណ៍ថ្មីៗ

ខណៈលោកអធិកាខណ្ឌដង្កោ ចូលខ្លួនសុំទោស ក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យប្តឹងទៅ នាយឧត្តមសេនីយ៍ នេត សាវឿន

1 សប្តាហ៍ មុន 368 តូ សុផល

ភ្នំពេញ៖ ថ្វីបើ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បាននាំមន្រ្តីក្រោមឪវាទ ទៅសុំទោស ជនរងគ្រោះដល់មន្ទីរពេទ្យ តែមិនមានសញ្ញាណល្អណាមួយឡើយ។ប្រភពពីក្រុមគ្រួសារជនរងគ្រោះ ថានឹងដាក់ប្តឹងក្រុមប៉ូលិសដែលបានជិះម៉ូតូដេញបាញ់លើលោកអនុសេនីយ៍ឯក ឯល ស៊ឹមសុភ័ក្ត្រ ទៅនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្តេចក្រឡសហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងតុលាការ ដើម្បីយុត្តិធម៌ ដើម្បីយកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។

មហាជនហាក់សម្តែងការងឿងឆ្ងល់ និង ខកចិត្តជាខ្លាំជុំវិញករណីខាងលើ  ហេតុអ្វីក៏កម្លាំងសមត្ថកិច្ចមិនឆែកឆេរ មើលអោយបានសព្វជ្រុងជ្រោយសិន ។

ជាងនោះទៅទៀត ជនរងគ្រោះ ក៏បានប្រាប់ អោយមើល កាត របស់ខ្លួនផងដែរ ប៉ុន្តែសមត្ថកិច្ចមិនព្រមស្តាប់ ថែមទាំងវាយតប ខណៈដៃជាប់ខ្នោះ ទៅលើជនរងគ្រោះទៀតផង។ សួរទៅបងៗសមត្ថកិច្ចថា បាញ់គេបាក់ភ្លៅហើយ គ្រាន់តែទៅសុំទោស អាចរួចខ្លួនមែនទេ? តើអ្នកណាខ្លះត្រូវមកទទួលទោសនេះទៅ?  ចុះបើភ្លាត់ចំកន្លែងផ្សេង ឬបាត់បង់ជីវិត បានជីវិតឯណាមកសង?

គួររំលឹកផងដែរថា មន្ត្រីយោធានៅអង្គរក្ស និងត្រូវជាកូនឧត្តមសេនីយ៍យោធាផ្កាយបីម្នាក់ ត្រូវបានប៉ូលិសខណ្ឌដង្កោ  មួយក្រុមដេញបាញ់ ចំណុចម្ដុំផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ កំពុងតែធ្វើអោយកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក និងរង់ចាំអ៊ុតលទ្ធផលថាតើ ក្រោយពេល លោកអធិការ និង អាជ្ញាធរមួយចំនួនខំលន់តួ សុំអភ័យទោស និងបានការលើកលែងទោសពីជនរងគ្រោះ និង ក្រុមគ្រួសារជនរងគ្រោះឬយ៉ាងណា ជាពិសេស រួចផុតពីសំណាញ់ច្បាប់ឬ ទេ។  តែបើជនរងគ្រោះ ឈ្មោះ ឯល ស៊ឹមសុភ័ក្ត្រ និយាយទាំងអួលដើមកថា លោក ចង់បានតែយុត្តិធម៌ និងកិត្តិយសលោកមកវិញ។

ជនរងគ្រោះឈ្មោះ ឯល ស៊ឹមសុភ័ក្ត្រ ជាមន្ត្រីយោធាស័ក្តិបី នៅបញ្ជាការដ្ឋានអង្គរក្ស ត្រូវប៉ូលិសបាញ់បាក់ភ្លៅខាងស្តាំ និងរបួសត្រង់ត្រគាក។ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី រួចបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ជនរងគ្រោះបានអះអាងថា ខ្លួនមិនបានបាញ់តដៃជាមួយប៉ូលិស ដូចជាការលើកឡើងរបស់ក្រមប៉ូលិសនោះទេ។ ហើយនៅពេលបាញ់ត្រូវភ្លាម ខ្លួនចង់ប្រាប់ថា ខ្លួនក៏ជាសមត្ថកិច្ចដែរ តែគេមិនស្តាប់វ៉ៃយកៗ និងចាប់ដាក់ខ្នោះថែមទៀត។ ចំណែកកាំភ្លើងរបស់គាត់ “ជនគ្រោះ” ម៉ាកឡុក៩៨ មាន១២គ្រាប់។

TNN និងផ្សាយលម្អិតជាបន្តបន្ទាប់ទៀត បើអង្គភាពយើងទទួលបានព័ត៌មានបន្ថែមទៀតពី ជនរងគ្រោះ និង សមត្ថកិច្ច ឬ អាជ្ញាធរពាក់ព័ន្ធ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!