ព្រឹតិ្តការណ៍ថ្មីៗ

បុគ្គលិក B.hip globalជាង៣០០នាក់ ផ្ទុះការតវ៉ាសម្រុកមកភូមិគ្រឹះ នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំអន្តរាគមន៍…

1 សប្តាហ៍ មុន 167 តូ សុផល
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១៥រោច ខែកត្ដិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៨
វេលាម៉ោង ១២:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះសម្របសម្រួលដោយផ្ទាល់ លើករណីមានការប្រមូលផ្តុំគ្នាប្រមាណ ៣០០នាក់ដឹកនាំដោយ ឈ្មោះ អ៊ុយ សារពេជ្រ, លឹម ចាន់ឌី, សៅ ព្រីល និងឈ្មោះ លី រចនា តំណាងចែកចាយក្រុមហ៊ុនប៊ីអេចអាយភី ហុង កុង លីមីធីត (ខេមបូឌា) នៅមុខភូមិគ្រះសម្តេចតេជោ ដោយពួកគាត់ស្នើសុំសម្ដេចតេជោ អន្តរាគមន៍ទៅនាយកក្រុមហ៊ុន មកដោះស្រាយជូនពួកគាត់ពីបញ្ហាដកតំណាងពួកគាត់ដោយគ្មានមូលហេតុ ។

គោលបំណងគឺ: លោក អ៊ុយ សារពេជ្រ តំណាងចែកចាយបានទាមទារលក្ខខណ្ឌចំនួន៣ ចំណុច រួមមាន ៖

១. ទាមទារសិទ្ធិលើកម្មសិទ្ធិភាពស្របច្បាប់លើសមាជិកភាពឈ្មោះ ចន ប្រុស មកវិញ និង ទាមទារសងមកត្រឡប់មកវិញនូវលុយដែលតំណាងក្រុមហ៊ុនលួចទៅកន្លងមក ។
២. ដកបុគ្គលឈ្មោះ Lea Edwards ភេទស្រី ចេញពីតំណាងទីផ្សារ បីហិប ហ្គូលបល ហុងកុងនៅកម្ពុជា ។
៣. ទាមទារធ្វើកិច្ចសន្យាការធ្វើពាណិជ្ជកម្មមួយស្របច្បាប់ ភាពស្មើភាពគ្នារវាងក្រុមហ៊ុន និងសមាជិកភាពទាំងអស់នៅក្នុងស្រុកខ្មែរដែលតំណាងឆន្ទៈដោយ លោក ចន ប្រុស ក្រុមហ៊ុន បីហិបហ្គូលបល ហុងកុង អិល ធីឌី ។

ដោយមានការសម្របសម្រួល ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញពួកគាត់មកធ្វើការដោះស្រាយនៅស្នាក់ការខុទ្ទកាល័យសម្ដេចតេជោ (មុខវត្តបទុម) ពួកគាត់ក៏បានធ្វើដំណើរជាក្រុមមកដល់ស្នាក់ការខុទ្ទកាល័យសម្ដេចតេជោ តំណាងខុទ្ទកាល័យសម្ដេចតេជោក៏បានធ្វើការណែនាំ និងទទួលញ្ញត្តិរបស់ពួកគាត់ ពួកគាត់រំសាយត្រលប់ទៅវិញនៅវេលាម៉ោង ១៣,៣៧នាទី នាថ្ងៃខែឆ្នាំដដែល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!