ព្រឹតិ្តការណ៍ថ្មីៗ

ពុទ្ធោអើយ! គ្រឿងញៀន អុកឡុកពេញបន្ទុក ដល់ជនបទដាច់ស្រយាលហើយតើ!

1 សប្តាហ៍ មុន 61 តូ សុផល

កំពង់ឆ្នាំង ៖ រសៀលថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធីស័ក ព.ស ២៥៦២ត្រូវថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត បានសហកា ជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកទឹកផុស ក្រុងកំពង់ឆ្នាំង និង ស្រុករលាប្អៀរ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការ ដឹកនាំការអនុវត្តផ្ទាល់ដោយលោក វរសេនីយ៍ត្រី ពៅ ស៊ីផាន់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និង មានការសម្របសម្រួលពី លោកយូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលដំបូង ខេត្តកំពង់ឆ្នាំង បានធ្វើការចុះបង្ក្រាប ករណី ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន រយះពេល ០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ រហូតថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ។

ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ សរុបចំនួន ២០នាក់ ស្រី០៤នាក់ (ជួញដូរ ០៥នាក់ ស្រី០២នាក់ និងប្រើប្រាស់ ១៥នាក់ស្រី ០២នាក់) មានឈ្មោះដូចខាងក្រោម៖

ជនសង្ស័យជួញដូរចែកចាយគ្រឿងញៀន
១-ឈ្មោះ ប៊ុន មករា ភេទប្រុស អាយុ ២៨ឆ្នាំ
២-ឈ្មោះ អ៊ុក ប៉ាលីស ភេទប្រុស អាយុ ២៣ឆ្នាំ
៣-ឈ្មោះ វិន យុំាស្រី ភេទប្រុស អាយុ ៣៣ឆ្នាំ
៤-ឈ្មោះ ជុំ ចាន់ថុល ភេទស្រី អាយុ ៤៨ឆ្នាំ
៥-ឈ្មោះ លន សុខុន ភេទស្រី អាយុ ២៣ឆ្នាំ

មុខសញ្ញាប្រើប្រាស់គ្រឿងញៀន
១-ឈ្មោះ សួស បញ្ញា ភេទប្រុុស អាយុ ២៣ឆ្នាំ
២-ឈ្មោះ ពៅ សុគា ភេទប្រុស អាយុ ២០ ឆ្នាំ
៣-ឈ្មោះ អ៊ុក សៅឌី ភេទប្រុស អាយុ ២៤ឆ្នាំ
៤-ឈ្មោះ ភោគ សំអឿន ភេទប្រុស អាយុ ៣០ឆ្នាំ
៥-ឈ្មោះ សុក គឹមស្រុន ភេទប្រុស អាយុ ២០ឆ្នាំ
៦-ឈ្មោះ ជា សុភឿន ភេទប្រុស អាយុ ៣២ឆ្នាំ
៧-ឈ្មោះ ជា ហូយ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ
៨-ឈ្មោះ ឆឹង រតនៈវិទូ ភេទប្រុស អាយុ ៣៧ឆ្នាំ
៩-ឈ្មោះ អៃ ដាណែត ភេទស្រី អាយុ ២២ឆ្នាំ
១០-ឈ្មោះ ហេង ស្រស់ ភេទស្រី អាយុ ៣៤ ឆ្នាំ
១១-ឈ្មោះ ហៀង ចាន់សម្ផស្ស ភេទស្រី អាយុ ១៩ឆ្នាំ
១២-ឈ្មោះ ភន ឆន់ពិសី ភេទប្រុស អាយុ ១៨ ឆ្នាំ
១៣-ឈ្មោះ សៀម ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ
១៤-ឈ្មោះ ឌឹម សុខហេង ភេទប្រុស អាយុ ១៨ឆ្នាំ
១៥-ឈ្មោះ រ៉ុន សេរីវុឌ្ឍ ភេទប្រុស អាយុ ២៣ ឆ្នាំ

ដកហូតវត្ថុតាងមានៈថ្នាំញៀនប្រភេទICE ចំនួន ៩៦កញ្ចប់ ទំងន់២៧០,១៦ក្រាម ថ្នាំញៀនប្រភេទ WY ចំនួន ១៨២គ្រាប់ ស្មើទំងន់
១៩,៦០ក្រាម ម៉ូតូ ០២គ្រឿង ទូរស័ព្ទ០៤គ្រឿង សំភារវេចខ្ចប់និងឧបករណ៍ជក់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ រួមទំាងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!