ព្រឹតិ្តការណ៍ថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញប្រជុំទ្វេភាគី​ និងជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ៦

5 ថ្ងៃ មុន 10 តូ សុផល

ប្រទេសវៀតណាម៖ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក បានអញ្ជើញប្រជុំពិភាក្សាចង្អៀតមួយទល់មួយ​ និងកិច្ចប្រជុំកំពូលទ្វេភាគីចំណាយពេលជាង២ម៉ោងដែលទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់។ ក្នុងនោះគឺប្រមុខដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើអនុស្សារណៈ និងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ដូចខាងក្រោម៖

១) អនុសវៀតណាៈ​ នៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយៈពេល៧ឆ្នាំពីឆ្នាំ២០១៨-២០២៥។

២) វិសោធនកម្មពិធីសារ (ឆ្នាំ២០០៥) សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោក (ឆ្នាំ១៩៩៨)

៣)វិសោធនកម្ម កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹក(២០០៩)

៤)កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា វៀតណាម

៥)កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក

៦)កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!