ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថខណ្ឌមានជ័យឃាតខ្លួនជនសង្ស័យ២នាក់មុខសញ្ញាលួចនិងឆក់យ៉ាងសកម្ម

1 សប្តាហ៍ មុន 28 តូ សុផល

ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវបានកម្លាំអាវុធហត្ថខណ្ឌមានជ័យធ្វើការឃាត់ខ្លួនបានក្រោយពេលធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេច កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលផ្លូវបេតុងភូមិទ្រា២សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ជនសង្ស័យទី១មានឈ្មោះសុខ គា​ អាយុ១៧ឆ្នាំមុខរបរលក់ដូរ
ជនសង្ស័យទី២មានឈ្មោះជា ណារិទ្ធ ហៅអាខុងអាយុ១៨ឆ្នាំជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ។

ដោយយោងតាមពាក្យបណ្តឹងពីជនរងគ្រោះទើបកម្លាំងអាវុធហត្ថបើកការស្រាវជ្រាវតាមជំនាញនិងឆែកតាមប្រពន្ធ័កាំម៉ារ៉ាសុវត្ថភាពឈានដល់ការឃាតខ្លួនបានជនសង្ស័យ២នាក់ដែលជាមុខសញ្ញាចាស់លួចនិងឆក់យ៉ាងសកម្ម ក៏បានឃាត់យកមកសួរនាំ។

កិច្ចប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើនេះអាវុធហត្ថបានដកហូតម៉ូតូរបស់ជនសង្ស័យចំនួន៣គ្រឿងស្លាកលេខម៉ូតូ១បន្ទះ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាតការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!