ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉តូ!

1 សប្តាហ៍ មុន 36 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៤០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីអំពើលួច (លួចយកម៉ូតូ) នៅចំណុចក្នុងបរិវេណខុនដូរយូប៊ែងផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ សុំ ឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ពៅ ពិសី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិពោធិ៍មង្គល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

សម្ភារៈបាត់បង់៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CF-1494 (របស់ជនរងគ្រោះ) ។

សម្ភារៈបន្សល់ទុក ៖ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកណូគារចុចពិល និងនាឡិការដៃពណ៌ខ្មៅ ចំនួន០១គ្រឿង របស់ជនសង្ស័យ ។

 សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះ មកមកធ្វើការនៅចំណុចកើតហេតុខាងលើ រួចជនរងគ្រោះបានដើរចូលទៅធ្វើការលុះដល់ម៉ោង ១៤ និង០០នាទី ជនរងគ្រោះបានមកមើលម៉ូតូរបស់មិនឃើញ ជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្លួន រួចជនរងគ្រោះបានទំនាក់ទំនង់ទៅជនសង្ស័យតែជនសង្ស័យមកមកជួបជនរងគ្រោះឡើយ ។ លុះរហូតដល់ម៉ោង១៧ និង៤០នាទី ជនរងគ្រោះបានឃើញជនសង្ស័យមកដល់កន្លែងធ្វើការ(ចំណុចកើតហេតុ) ជនរងគ្រោះបានសហការជាមួយឈ្មោះ ប្រាក់ វណ្ណីត នាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរ រួចជនរងគ្រោះដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!