ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌទួលគោក បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន០៤ករណីផ្សេងគ្នាបាននិង ឃាត់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ !

1 សប្តាហ៍ មុន 18 តូ សុផល

ភ្នំពេញ៖សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន០៤ករណីផ្សេងគ្នាបាន ឃាត់ខ្លួនជនសង្ស័យ ចំនួន0៧នាក់ ដកហូតក្រាមពណ៍សថ្លា(សង្ស័យជាថ្នាំញៀន) ១០ កញ្ចប់តូច ហេតុការណ៍នេះធ្វើឡើងនៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងមូលដ្ឋានទឹកដីខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាករណីទី០១៖នៅថ្ងៃទី0៦ ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ២២និង២0នាទីផ្នែកជំនាញគ្រឿងញៀនខណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន0២ នាក់ពាក់ព័ន្ធករណី  ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង ក្រុមទី ៦២ ភូមិ១៦  សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ជនសង្ស័យទី០១ ឈ្មោះ សំណាង សីហា ហៅខ្មៅ ភេទប្រុសអាយុ16ឆ្នាំ  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅចល័ត ក្នុងប្លុកផ្លូវរថភ្លើង (ម្ចាស់ថ្នាំ). ។

ទី០២ ឈ្មោះ ប៊ន ពិសិដ្ឋ ហៅសិដ្ឋ ភេទប្រុសអាយុ16ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលមិនចាំលេខ ផ្លូវរថភ្លើង ក្រុមទី៦២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

វត្ថុតាងចាប់យក   ក្រាមសថ្លា (សង្ស័យជាថ្នាំញៀន) 0៨កញ្ចប់តូច ។

ករណីទ០២៖ 

ថ្ងៃទី0៦ ខែធ្នូ ឆ្នាំ២០១៨  វេលាម៉ោង ២៣ និង00នាទីក្រុមគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ បាត្រួតពិនិត្យ រកឃើញ និងឃាត់ខ្លួនជនសង្ស័យ ចំនួន 0២ នាក់ពាក់ព័ន្ធ ករណី រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ផ្លូវលេ ២៧១ ក្រុមទី១ ភូមិ ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សមត្ថបានប្រាប់ថាបានឃាត់ជនសង្ស័យ ចំនួន០២ នាក់ព

 ជនសង្ស័យទី០១ ឈ្មោះ ចាន់ តុលា ហៅតុលា ភេទប្រុសអាយុ២0ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះជួលលេខ៦៦៣ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ 

ជនសង្ងស័យទី០២ ឈ្មោះ ឡេង លី ហៅលី ភេទប្រុអាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពុម្ភ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

 វត្ថុតាងចាប់យកបានរួមមាន៖

 -ក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) 

   0១ កញ្ចប់តូច ។

 -ម៉ូតូ0១ គ្រឿង ម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ. 1BI-1614 ។

ករណីទី០៣ ៖នៅថ្ងៃទី0៦ ខែធ្នូ ឆ្នាំ២០១៨  វេលាម៉ោង ២៣ និង00 នាទី ក្រុមគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ បានត្រួតពិនិត្យ រកឃើញ និងឃាត់ខ្លួន ជនសង្ស័យ ចំនួន 0២ នាក់ ពាក់ព័ន្ធករណី រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ផ្លូវលេខ ២៧១ ក្រុមទី០១ ភូមិ០១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ០២ នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនទី០១ ឈ្មោះ ទុយ បូរិន ហៅម៉ៅភេទប្រុស អាយុ25ឆ្នាំ ជនជាតិខ្មែរ(ម្ចាស់ថ្នាំ)។

ទី០២ ឈ្មោះ ទូច ឌី ហៅឌី ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ 

ទាំង 0២ នាក់ មានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលំ សង្កាត់វាលវង់ ខណ្ឌ៧ មករា។

វត្ថុតាងចាប់យកបានរួមមាន៖

  -ក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) 0១កញ្ចប់តូច ។

  -ម៉ូតូ01គ្រឿង ម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ.1GP-9582 ។

 

ករណីទី០៤៖ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យចំនួន០១ម្នាក់ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៧នាក់បាន កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ខណ្ទទួលគោក កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!