ព្រឹតិ្តការណ៍ថ្មីៗ

អាម៉ាប់​និងដៃគូរ សកម្មខាងចែកចាយគ្រឿងញៀនខ្លាំងពេក ត្រូវបានសមត្ថកិច្ចប្រើល្បិច ដាក់ខ្លាចូលទិញ ព័ទ្ធចាប់បាន ធ្វើមុខឡើងស្លូត!

1 សប្តាហ៍ មុន 84 តូ សុផល

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​ធ្វើការ​ចុះ​បង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន

​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​ពីរ​នាក់ រួម​ទាំង​ថ្នាំ​ញៀន​៧​កញ្ចប់​តូច​ ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ព្រហស្បត្តិ៍​ ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវ​រថភ្លើង(​ត្រឡោកបែក) ​កែង​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

​សមត្ថកិច្ច​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​របស់​ពួក​គាត់​ បាន​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ​រហូត​ឈាន​ទៅ​ដល់​ការ​កំណត់​មុខសញ្ញា និង​ចុះ​បង្ក្រាប​ត្រង់​ចំណុច​ខាងលើ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ ដែល​តែងតែ​ឈរ​ចែកចាយ​គ្រឿងញៀន ​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​យ៉ាង​សកម្មតែម្ដង រួម​ទាំង​ដកហូត​បាន​ថ្នាំ​ញៀន ​ប្រភេទ​ក្រាម​ស​ថ្លា​ ចំនួន​៧​កញ្ចប់​តូច ។

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​ទី​១ មានឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ និង​​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ទី​២ មានឈ្មោះ ប៊ុ​ន ជិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ស្នាក់​នៅ​ទីតាំង​កន្លែង​កើតហេតុ​ខាងលើ ។

បច្ចុប្បន្ន​ក្រោយ​ពេល​កើតហេតុ ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ​បន្ត នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​តុលាការ​រង់ចាំ​ការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!