ភ្នំពេញ៖ កិច្ចប្រជុំត្រូវបានបើជាផ្លូវការដោយ ឯកឧត្តម ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត សុំវ៉ាង ថាំម៉ាសិទ្ធិ
Dr. Somvang Thammasith អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈនិងជាស្នងការត្រួតពិនិត្យនិងគ្រប់គ្រងគ្រឿងញៀន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ កិច្ចប្រជុំនេះក៏បានដឹកនាំជាសហប្រធាន រួមមាន៖ ឯកឧត្តម ឯកឧត្តម ឧត្តមសេនីយ៍ទោបណ្ឌិត សុំវ៉ាង ថាំម៉ាសិទ្ធិ Dr. Somvang Thammasith អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈនិងជាស្នងការត្រួតពិនិត្យនិងគ្រប់គ្រងគ្រឿងញៀន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ឯកជាន់ខ្ពស់ ឡេ គុយវឿង អនុរដ្ឋមន្រ្តីនៃក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំបានពិនិត្យឡើងវិញ និងកត់សំគាល់ថាកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀននាឆ្នាំកន្លងទៅរវាង ឡាវ កម្ពុជា និង វៀតណាម ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងការអនុវត្តតាមកំណត់ហេតុកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីត្រីភាគី ត្វេភាគី កម្ពុជា ឡាវ វៀតណាម លើកទី១៦ ដែលបានរៀបចំឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
ជាងនេះទៅទៀត យើងក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើផែនការគោលដៅរបស់អាស៊ានប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ (ឆ្នាំ២០១៦ ២០២៥)។ ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏បានអៈអាងពីការពង្រឹង ក៏ដូចជាបញ្ជាក់ច្ឆន្ទៈនយោបាយក៏រឹងមាំក្នុងចំណោមប្រទេសយើងទាំងបី ក្នុងការឆ្លើយតបទៅនឹងគ្រឿងញៀន ការរីករាលដាលនៃការប្រើបំពានគ្រឿងញៀន និងសារធាតុគីមីផ្សំ។
កិច្ចប្រជុំក៏បានឯកភាពគ្នាក្នុងការធ្វើសហប្រតិបត្តិការក្របខ័ណ្ឌទ្វេភាគី និងពហុភាគីនៅទាំងនៅក្នុងតំបន់និងអង្គការអន្តរជាតិ។ កិច្ចសហប្រតិបត្តិការនៅតាមបណ្តោយព្រំដែននៃប្រទេសយើងទាំងបីពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរព័ត៌មាន និងទស្សនកិច្ចប្រតិភូ។
កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ពីតម្រូវការនៃកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីអនុវត្តអនុសរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ១៩៩៣ ដើម្បីអនុវត្តន៍ផែនការសកម្មភាពអនុតំបន់ទី១០ ដែលបានអនុម័តក្នុងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ និងរដ្ឋមន្រ្តី ដែលយើងជាប្រទេសសមាជិកហត្ថលេខីនៃកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនរៀបចំឡើងនៅទីក្រុងភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៧ ដែលសង្កត់ធ្ងន់ទៅលើគ្រឿងញៀននិងសុខភាព កិច្ចសហប្រតិបត្តិការវិធានការច្បាប់ កិច្ចសហប្រតិបត្តិការតាមវិស័យតុលាការ និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីត្រីភាគី ទ្វេភាគី ឡាវ កម្ពុជា វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនលើកទី១៨ នឹងរៀបចំនៅប្រទេសវៀតណាមនាឆ្នាំ២០១៩។
Tag: ជួន សុវណ្ណ