ព្រឹតិ្តការណ៍ថ្មីៗ

លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា​វិវាទ​រវាង​តំណាង​ចែកចាយ​ នឹង​ក្រុម​ហ៊ុន​ ប៊ី​អេចអាយភី​ ហុង​កុង​ លីមីធីត​ (ខេមបូឌា​)​

1 សប្តាហ៍ មុន 32 តូ សុផល

ភ្នំពេញ៖ នៅវេលា​ម៉ោង​ ៩:០០នាទី​ព្រឹក​ ថ្ងៃ​សុក្រ​ ១៥រោច​ ខែ​កត្ដិក​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​  ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា​វិវាទ​រវាង​តំណាង​ចែកចាយ​ នឹង​ក្រុម​ហ៊ុន​ ប៊ី​អេចអាយភី​ ហុង​កុង​ លីមីធីត​ (ខេមបូឌា​)​។ 

សមាសភាព​ចូលរួម​មាន​:

-​ លោក​ ខេង​ គឹម​សាន​ ប្រធាន​​ការិយាល័យ​ ឧស្សាហកម្ម​ ខណ្ឌ​មានជ័យ​

-​ លោក​  សាយ​ វុទ្ធា​ ប្រធាន​ការិយាល័យ​ ការងារ​ ខណ្ឌ​មានជ័យ​

-​ លោក​ គង់​ គា​ អធិការ​រង​នគរបាល​ខណ្ឌ​មានជ័យ​

-​ លោក​ ភិន​ ផល​ ប្រធាន​ផ្នែក​ អន្តរាគមន៍​ នគរបាល​ខណ្ឌ​មានជ័យ​

-​ លោក​ យុទ្ធ​ នី​ មេបញ្ជាការ​រងកង​រាជ​អាវុធហត្ថ​ខណ្ឌ​មានជ័យ​

-​ លោក​ តំណាង​ ចៅសង្កាត់​បឹង​ទំពុន​ទី១

-​ លោកស្រី​ ស៊ឹម​ សុខសាន្ត​ ម្ចាស់​អាគារ​

-​ លោក​ស្រី​ លី​ រចនា​ តំណាង​ចែកចាយ​

-​ លោកស្រី​ លឹម​ ចាន់​ឌី​ តំណាង​ចែកចាយ​

-​ លោក​ អ៊ុយ​ សារពេជ្រ​ តំណាង​ចែកចាយ​

-​ លោក​ សុខ​ ជា​ មេធាវី​

-​ លោកស្រី​ Lea Edwards 

 លទ្ធផល​ទទួល​បាន​:​ 

-​ ដោយ​ លោក​ អ៊ុយ​ សារពេជ្រ​ តំណាងចែកចាយ​ បានទាមទារ​លក្ខខណ្ឌ​ចំនួន​៣​ ចំណុច​ ដូច​ជា​:

១.​ ទាមទារ​សិទ្ធិ​​លើ​កម្មសិទ្ធិ​ភាព​ស្របច្បាប់​ លើ​សមាជិក​ភាព​ឈ្មោះ​ ចន​ ប្រុស​ មកវិញ​ និង​ ទាមទារ​សងមកត្រឡប់មកវិញ​នូវ​លុយ​ដែល​តំណាង​ក្រុមហ៊ុន​លួច​ទៅ​កន្លង​មក​។ 

២.​ ដកបុគ្គលឈ្មោះ​ Lea Edwards ភេទ​ ស្រី​ ចេញ​ពី​តំណាង​ទីផ្សារ​ បីហិប​ ហ្គូលបល​ ហុងកុង​ នៅ​កម្ពុជា​។ 

៣.​ ទាមទារ​ធ្វើ​កិច្ច​សន្យា​ ការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​ស្រប​ច្បាប់​ ភាព​ស្មើ​ភាព​គ្នា​ រវាង​ក្រុម​ហ៊ុន​ និង​ សមាជិក​ភាព​ទាំង​អស់​ នៅ​ក្នុង​ស្រុក​ខ្មែរ​ ដែល​តំណាង​ឆន្ទះ​ដោយ​ លោក​ ចន​ ប្រុស​ ក្រុមហ៊ុន​ បីហិប​ ហ្គូលបល​ ហុងកុង​ អិល​ធីឌី​ ។ 

-​ ក្នុង​នោះ​ដែរ​ លោក​ សុខ​ ជា​ មេធាវី​ តំណាង​អោយ​ក្រុមហ៊ុន​ បាន​លើកឡើង​ថា​ ចំពោះ​បង​ប្អូន​ស្នើសុំ​អោយ​បើ​ក​គណនី​លោក​ ចន​ ប្រុស​ អោយ​មាន​សុពលភាព​វិញ​នោះ​គឺ​ខុស​ ព្រោះ​គាត់​ជាឯកត្តបុគ្គល​ មិនមែន​ជាបងប្អូនទេ​ ប៉ុន្តែ​ចំពោះ​បងប្អូន​បុគ្គលិក​ ក្រុមហ៊ុន​អាច​បើក​គណនី​ និងផ្តល់​ទំនុកចិត្ត​អោយ​គ្រប់ៗ​គ្នា​ លើកលែង​តែ​ លោក​ ចន​ ប្រុស​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បណ្ដេញ​ចេញ​ពី​ ក្រុម​ហ៊ុន​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!