ព្រឹតិ្តការណ៍ថ្មីៗ

បុករត់ៗៗ! រថយន្ត TUNDRA បើកបុកបុរសម្នាក់ដើរឆ្លងផ្លូវ ប៉ើងខ្ទាតទៅបោកក្បាលនឹងថ្នល់ស្លាប់ ហើយបើករត់យករថយន្តមកប្លុងចោល នៅខារ៉ាអូខេ ដាប់ប៊ែលយូ រួចរត់គេចខ្លួនបាត់!

1 សប្តាហ៍ មុន 12 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលនិងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែអកុសលជនរងគ្រោះបានស្លាប់ពាក់កណ្តាលផ្លូវ បន្ទាប់ពីមានបុរសម្នាក់ បើករថយន្តធុនដ្រា (TUNDRA) មួយគ្រឿងទៅបុកពេញទំហឹង ខណ:ជនរងគ្រោះកំពុងដើរឆ្លងផ្លូវរួចរថយន្តបង្កបើករត់មកចូលខារ៉ាអូខេ ដាប់ប៊ែលយូ KTV រួចប្លុងរថយន្តចោល ម្ចាស់រត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាពីវេលាម៉ោង០៦:១០នាទីយប់ ថ្ងៃព្រហស្បតិ៍្ត​ ទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបែកជាបួន​ ផ្លូវម៉ៅសេទុង​ កែងផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

ជនរងគ្រោះ (ស្លាប់) នៅមិនស្គាល់អត្តសញ្ញាណនោះទេ មានស្រុកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ​ TNN ដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់បើក រថយន្តធុនដ្រា​ (TUNDRA) មួយគ្រឿង ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 2AD-7000 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចស្តុបផ្សារដើមគ ដែលជាកន្លែងកើតហេតុខាងលើ បានជ្រុលចង្កូតបុកបុរសម្នាក់ ដែលកំពុងដើរឆ្លងផ្លូវ តាមបណ្តោយផ្លូវ៣៣៦ ពីកើតទៅលិច បុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ​ ប៉ើងខ្ទាតបោកផ្ទប់និងថ្នល់រងរបួសធ្ងន់ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន ហុងហាក់ មកដឹកយកទៅសង្គ្រោះភ្លាមៗ តែដោយសារស្ថានភាពជនរងគ្រោះ បានរងរបួសធ្ងន់ធ្ងរពេក ទើបត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត្រវិញ តែជាអកុលសជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវ។

ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ​ បានព្យាយាមរត់គេចខ្លួនចូលខារ៉ាអូខេ ដាប់ប៊ែលយូ KTV ហើយបានប្លុងរថយន្តចោលនៅកន្លែងចតរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់មកប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានរាយការណ៍ជូនសមត្ថកិច្ចមូុលដ្ឋានភាមៗ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌបានចុះមកដល់ និងបានរកឃើញ បណ្ណបើកបរមួយសន្លឹក នៅក្នុងរថយន្តមានឈ្មោះ ប្រាក់ ចាន់បូរមី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្លូវលេខ៦០Z ផ្លូវ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទាក់ទង​ម្ចាស់រថយន្តបង្កហេតុ អោយមកដោះស្រាយតាមផ្លូវច្បាប់។

ចំណែកសពជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំជំនាញចុះមកធ្វើកុសល្យវិច័្ចយសិន ទើបប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីច្បាប់៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!