ព្រឹតិ្តការណ៍ថ្មីៗ

ពិសារដោយការទទួលខុសត្រូវ! ចេញពីញាំការ ស្រវឹងស្រា​ បើករថយន្ត Highlander ទៅបុកទ្រូងផ្លូវបាក់អស់១កង់ ក្រឡាប់រថយន្តផ្ងាជើងម្ខាង

1 សប្តាហ៍ មុន 30 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីញុំការមិត្តភក្តិស្រវឹងស្រា បើករថយន្ត Highlander មួយគ្រឿង យ៉ាងលឿន ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់១កង់​ ចំណែករថយន្តប៉ើងទៅក្រឡាប់ផ្ងាជើងម្ខាង ខ្ទេចរថយន្តស្ទើទាំងស្រុង​ បើកទៅមុខលែងរួច​។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០៖០៥នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចស្តុបផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ​។ 

តាមប្រភពពីម្ចាស់រថយន្តបង្កបានរៀបរាប់ភ្នាក់ងារ TNN ទាំងស្រវឹងស្រានិង​ក្ដុកក្ដួល​អារម្មណ៍​មកថា មុនកើតហេតុ រូបគាត់បានបើករថយន្តរបស់គាត់មួយគ្រឿង​ ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AH-4535 ត្រលប់មកពីញុំការមិត្តភក្ត័វិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលចង្កូតទៅបុករបាំងរថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់១កង់ ចំណែករថយន្តក្រឡាប់ផ្ងាជើងមួយចំហៀង តែភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បាននាំគ្នាមកជួយលើករថយន្តក្រឡាប់ផ្ងាឡើងមកវិញ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ 

ប៉ុន្តែមួយសន្ទុះក្រោយមកមានរថយន្តមានរថយន្ត​ឡង់គ្រីស័រ ​ស៊េរីទំនើប ពណ៌ស មួយគ្រឿង​ ពាក់ស្លាកលេខ​ពោធិ៍សាត់​ 2A-9999 បើកមកកន្លែង រួចមានសមត្ថកិច្ចស្លៀកពាក់​ឯកសណ្ឋាន​អន្តរាគមន៍​ ចុះមកនាំអ្នកបើកបររថយន្តបង្កហេតុចេញពីកន្លែងកើត​ហេតុបាត់ ដោយបន្សល់តែរថយន្តបង្កទុកចោល អោយសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!