ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីអំពើលួច (ប៉ុនប៉ងលួច)

5 ថ្ងៃ មុន 13 តូ សុផល

 ភ្នំពេញ៖នៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៨ វេលាម៉ោង០៣ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីអំពើលួច (ប៉ុនប៉ងលួច) នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ គេចខ្លួន ០១នាក់ មធ្យោ បាយរឺម៉កម៉ូតូ ០១គ្រឿង ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាបានឃាត់ខ្លួន ជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ ជា ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនេជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) ស្នាមរបួសចំក្បាលផ្នែកខាងក្រោយ,កូយដៃខាងស្តាំ 

ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ អ៊ី ហៀងហុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សម្ភារៈខូចខាតរួមមាន ៖ ទ្វារដែកផ្នែកខាងក្រោ០១ផ្ទាំង។

សម្ភារៈបន្សល់ទុករួមមាន ៖ រឺម៉កនិងម៉ូតូអេតចាយចំនួន០១គ្រឿង ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1F-4651 របស់ជនសង្ស័យសង្ស័យ ។

សមត្ថកិច្ចបានបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះកុំពុងដេកក្នុងផ្ទះ បានឭសំឡេងគាស់ទ្វាផ្ទះផ្នែកខាងក្រោយភ្លាមនោះជនរងគ្រោះបានក្រោកទៅមើលឃើញជនសង្ស័យចំនួន០២នាក់ រួចជនរងគ្រោះក៍ស្រែកថាចោរៗ ហើយអ្នកនៅជិតខាងបានចេញមកមើលនិងនាំគ្នាដេញចាប់បានជនសង្ស័យឈ្មោះ ជា ធី ប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ធ្វើការសាកសួរ រួចជនរងគ្រោះដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ អូន រត់គេចខ្លួន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!