ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន!

5 ថ្ងៃ មុន 17 តូ សុផល

ភ្នំពេញ៖នៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៨ វេលាម៉ោង០០ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យចំនួន០២ នាក់រួមមាន ទី០១-ឈ្មោះ កង ផ្លលី  ភេទប្រុស អាយុ២៨ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ទី០២-ឈ្មោះ មាស ផ្លេក  ភេទប្រុស អាយុ២៥ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈដកហូតរួមមាន ៖ម្សៅក្រាមសថ្លា ០២កូនថង់តូច និងម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលតឆ្នាំ២០១៨ ពាក់ស្លាកលេខស្វាយរៀង1l-5797 

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់  កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!