ព្រឹតិ្តការណ៍ថ្មីៗ

សួនពិព័រណ៏អន្តរជាតិ​ចិន​ អាស៊ាន​ បានសម្ពោធដាក់អោយដំណើរការហើយ​

1 សប្តាហ៍ មុន 17 តូ សុផល

ចិន៖ នាព្រឹកថ្ងៃទី​ ៦.១២.១៨​ ឯ.ឧ​ យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ​

បានអញ្ចើញចូលរួមក្នុងពិធីសម្ពោធសួនពិព័រណ៏អន្តរជាតិ​ ចិន​ អាស៊ាន​ នាទីក្រុងណាននីង​ ខេត្តក្វាងស៊ី​ នៃសាធារណរដ្ឋប្រជាមានិតចិន​ ។

ស្ថិតនៅលើផ្ទៃដីប្រមាណ​ ២៧០ហត​ សួនពិព័រណ៏អន្តរជាតិមួយនេះ​ បានបង្កើតឡើងរយៈពេលជិត២ឆ្នាំ​ ដោយមានប្រទេសទាំង​ ១០​ នៃក្របខណ្ឌអាស៊ាន​ ត្រូវបានគណៈកម្មការពិព័រណ៏នៃខេត្តក្វាងស៊ី​ អនុញ្ញាតិអោយសាលពិព័រណ៏តំណាងអោយប្រទេសរៀងៗខ្លួន​ ក្នុងខេត្តព្រះសីហនុ​ មានមោទនភាពតំណាងអោយប្រទេសកម្ពុជា​ បានបង្ហាញវត្តមានពីសក្តានុពលក្នុងខេត្ត​ នៅក្នុងបរិវេនពិព័រណ៏នេះ​ ។

មានតំបន់ទេសចរណ៏ដ៏ស្រស់ស្អាត​ និងពួនផ្តុំដោយអ្នកវិនិយោគទុនជាច្រើន​ មួយឆ្នាំចុងក្រោយនេះ​ ភ្ញៀវកិត្តិយសជាច្រើនបានបង្ហាញចំណាប់អារម្មណ៏យ៉ាងខ្លាំង​ ក្នុងការចង់មកកំសាន្ត​ និងវិនិយោគ​ នៅខេត្តព្រះសីហនុ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!