ភ្នំពេញ៖ បុរស់ម្នាក់បើម៉ូតូគេចបារ៉ាស់ប៉ូលីសខណ្ឌទួលគោកប៉ះចង្កូតគ្នាទៅបុករថយន្តកុងទីន័របណ្តាលឱ្យបាក់ភ្លៅ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ កាលពីវេលាម៉ោង ២១និង៤៥នាទី នៅតាមបណ្តោយផ្លូវ២៧១ ក្បែសាលា វិទ្យាល័យ ជាសុីម សាម្គី។
ប្រភពព័ត៌ពីកន្លែងកើហេតុបានប្រាប់អង្គភាពសារព័ត៌មានTNNថាម៉ូតូនិងរថយន្តធ្វើដំណើរបញ្ច្រាស់ទិសគ្នាពេលមកដល់ចំណុចកើហេតុបុរសម្នាក់ដែលបើកបរម៉ូតូ Honda Dream ផលិតឆ្នាំ២០១៧ ដែលមានស្លាកលេខ ភ្នំពេញ 1GD 3633 ដោយឃើញសមត្ថកិច្ចដាក់គោលដៅពង្រឹងច្បាប់ចរាចរណ៍ដោយខ្លួនពុំបានពាក់មួកសុវត្ថិភាពក៏ព្យាយាមគេចហើយក៏កុងទីន័រមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E 1605 បណ្តាលបុរសខាងលើរងរបួសបាក់ភ្លៅត្រូវបានរថយន្តសង្រ្កោះបន្ទន់មន្ទីពេទ្យ ហុង ហាក់ ដឹកយកទៅសង្រ្គោះ ។
ក្រោយកើតហេតុមធ្យោបាយទាំងពីរត្រូវបានកំលាំងជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញយកទៅរក្សារទុករងចាំការដោះស្រាយនៅពេលក្រោយ ៕
Tag: គ្រោះថ្នាក់ចរាចរណ៍