ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាឆក់ប្រុសស្រីវ័យក្មេង ត្រូវសមត្ថកិច្ចតាមចាប់បានទាំង៣នាក់ហើយ!

1 សប្តាហ៍ មុន 83 តូ សុផល

ខេត្តតាកែវ៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨

កម្លាំងអធិការដ្ឋានគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ បន្ថែមទៀតក្នុងចំណោមបក្សពួក០៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ការបូប)។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែធ្មូ ឆ្នាំ២០១៨ វេលាម៉ោង១៥ និង១០នាទី នៅលើកំណាត់ផ្លូវខេត្តលេខ២២ នៅចំណុចនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ មានជនសង្ស័យចំនួន០៣នាក់ មិនស្គាល់អត្តសញ្ញាណ (ប្រុស០២ នាក់ ស្រី០១នាក់) ជិះម៉ូតូម៉ាកហុងដា C125 ពណ៍ខ្មៅ០២គ្រឿង មិនច្បាស់សេរី និងស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះឈ្មោះ ឃឹម ហឿន ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខណ:កំពុងជិះម៉ូតូ ដែលមានស្ពាយកាបូប។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំង០៣នាក់បាននាំគ្នាជិះម៉ូតូបត់ចូលតាមផ្លូវលំវត្តខ្នារ ចូលព្រៃលើបាត់ទៅ។

ក្រោយពីធ្វើទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញបានធ្វើការសាកសួរបំភ្លឺពីជនរងគ្រោះ និងពង្រាយកំលាំងដេញ
តាមដងផ្លូវ ធ្វើការស្រាវជ្រាវសាកសួរព័ត៌មានពីប្រជាពលរដ្ឋតាមផ្លូវដែលជនសង្ស័យជិះម៉ូតូឆ្លងកាត់ទើបទទួលបានតម្រុយថា ជនសង្ស័យដែលធ្វើសកម្មភាពនោះ គេស្គាល់ម្នាក់ឈ្មោះ លី ឡាងវ៉ើយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រែឈើនៀង ឃុំស្រែរនោង ស្រុត្រាំកក់។ ទទួលបានព័ត៌មានពីអត្តសញ្ញាណជនសង្ស័យខាងលើ ដោយបានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានដាក់កម្លាំងឃ្លាំមើលនៅមូលដ្ឋានដែលជនសង្ស័យស្នាក់នៅ លុះមកដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះ លី ឡាងវ៉ើយ នៅនឹងផ្ទះរបស់ខ្លួនតែម្តង ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៍ខ្មៅ សេរី 2015 មួយគ្រឿង ពាក់ផ្លាកលេខ តាកែវ 1l-8441។

ក្រោយឃាត់ខ្លួន ជនសង្ស័យឈ្មោះ លី ឡាងវ៉ើយ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះត្រង់ចំណុចកើតហេតុខាងលើពិតប្រាកដមែន ជាមួយនិងបក្សពួុករបស់ខ្លួន០២នាក់ទៀត មានទី១-ឈ្មោះ ម៉ក់ សុខណេង ភេទស្រី ផ្ទះនៅម្ដុំវត្តពោធិ៍ ស្រុុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់បាននៅចំណុចមុខផ្ទះលក់មីហឹល ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបានម៉ូតូមួយគ្រឿង ម៉ាក zomer ពណ៌ត្រួយចេក ឆ្នាំ២០១៧ ពាក់ស្លាកលេខ 1GJ-5365 និងទី២-ឈ្មោះ ពៅ ធា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់ ឃាត់ខ្លួនបាននៅចំណុចបេនឡានអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបានទូរស័ព្ទដៃមួយគឿង ទាំង០២នាក់នេះឃាត់ខ្លួនបាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។

ចំពោះសម្ភារដែលឆក់បានរួមមាន:កាបូូបស្ពាយពណ៍ខ្មៅចំនួន០១ ក្នុងកាបូបមានទូរសព្ទ័០១គ្រឿង អត្តសញ្ញាណបណ្ណ័០១សន្លឹក លុយខ្មែរ១៧៥.០០០៛ លុយដុល្លា៣៥ដុល្លា។ បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីមកផ្តន្ទាទោសតាមផ្លូវច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!