ព្រឹតិ្តការណ៍ថ្មីៗ

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ ចុះរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរ នៅសួច្បារសម្តេចតេជោ

5 ថ្ងៃ មុន 21 តូ សុផល

ភ្នំពេញ៖ នៅយប់ថ្ងៃ ព្រហស្បត្តិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៨វេលាម៉ោង ២០,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅជុំវិញសួនច្បារសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ព្រំប្រទល់និងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយដាក់ចេញជាគោលការណ៍ហាមមិនអនុញ្ញាតឲ្យមានការលក់ដូរនៅលើសួនច្បារសាធារណៈបន្តទៀតឡើយ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យល្អប្រសើរ ។

ជាវិធានការ ចំពោះមុខ ដេីម្បីទប់ស្កាត់ការលក់ដូរបែបអនាធិបតេយ្យនេះ គណៈបញ្ជាការឯកភាពខណ្ឌ បានដាក់កម្លាំងប្រជាការពារ ឈរជើងប្រចាំការមួយយប់ដល់ភ្លឺ ដោយមិនអនុញ្ញាតមានការលក់ដូរនៅលើសួនច្បារដាច់ខាត​ និងដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យឲ្យបានល្អប្រសើរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!