ព្រឹតិ្តការណ៍ថ្មីៗ

ការិយាល័យគាំពារបរិស្ថាន ចុះពិនិត្យទីតាំងបង្ហូរសំណល់រាវក្រុមហ៊ុនចម្ការកៅស៊ូ SOCFIN

1 សប្តាហ៍ មុន 13 តូ សុផល

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទីពុធ ១៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨

ការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរស្រុកពេជ្រាដា បានចុះទៅពិនិត្យមើលមើលទីតាំងបង្ហូរកាកសំណល់រាវចេញពីរោងចក្រកែច្នៃជ័រកៅស៊ូក្រែប របស់ក្រុមហ៊ុន SOCFIN KCD ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា អាងប្រព្រឹត្តកម្មស្តុកកាកសំណល់រាវមានស្ថានភាពល្អប្រសើរទៅតាមបទដ្ឋានបច្ចេកទេស និងមិនបង្កឲ្យមានក្លិនដែលជះឥទ្ធិពលទៅមជ្ឈដ្ឋានខាងក្រៅឡើយ។

ដោយឡែកបញ្ហាក្លិនជ័រកៅស៊ូ គឺបណ្ដាលមកពីការស្តុកជ័រកៅស៊ូបង្កកមកពីការដ្ឋានដាំដុះ ដែលនាំចូលទៅក្នុងរោងចក្រមិនទាន់ ដោយសារដំណើរការរោងចក្រទើបតែចាប់ផ្តើម។

ក្នុងកិច្ចដំណើរការពិនិត្យនេះ តំណាងក្រុមហ៊ុន SOCFIN បានអះអាងថា នឹងព្យាយាមបញ្ចូលជ័រកៅស៊ូស្តុកនោះទៅក្នុងរោងចក្រ ឲ្យបានឆាប់តាមតែដែលអាចធ្វើទៅបាន ដោយមិនឲ្យមានបញ្ហានេះបន្តកើតឡើងទៀតឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!