ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហម ចំនួន១៥៥នាក់ 

1 សប្តាហ៍ មុន 9 តូ សុផល

កោះកុង៖ ជាការពិតណាស់ ទោះស្ថិតនៅដំណាក់កាលណាក៏ដោយ យុវជនគឺជាកំលាំង អភិវឌ្ឍន៍ ដ៏ជឿនលឿនខ្លាំងក្លា នឹងរឹងមាំរបស់សង្គម ។

ជាក់ស្តែងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា រួមនឹងសមាជិក សមាជិកា គណៈកម្មាធិការសាខា លោកគ្រូ អ្នកគ្រូជាទីប្រឹក្សាយុវជន បានធ្វើពិធីបំពាក់កន្សែងជូនយុវជន
កាកបាទក្រហម ចំនួន១៥៥នាក់ ស្រី៨០នាក់ ។
១.អនុវិទ្យាល័យកោះកុង ៤៨នាក់ ស្រី២៥នាក់
២.អនុវិទ្យាល័យសម្តេចជាស៊ីម ៣៧នាក់ ស្រី១៩នាក់
៣.សាលាបឋមសិក្សាទីរួមខេត្ត ៥០នាក់ ស្រី២៥នាក់
៤.វិទ្យាល័យប៉ាក់ខ្លង ២០នាក់ ស្រី១១នាក់។

មានប្រសាសន៍នាឪកាសនោះ លោកជំទាវប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា យុវជនជអ្នកប្រតិកម្មរហ័ស ឆាប់ទទួលចំណេះដឹង ឆាប់ចាប់បាននូវអ្វីថ្មី ប្រកបដោយវិទ្យាសាស្រ្ត បច្ចេកទេសទំនើប និងទាន់សម័យ ហេតុដូចច្នេះហើយ បានជារាល់វិស័យក្នុងការងារសង្គម មិនអាចខ្វះយុវជនបានឡើយ។

ជាក់ស្តែងពេលនេះចលនាកាកបាទក្រហមកម្ពុជា ក៏ត្រូវមានតម្រូវការចាំបាច់ នូវកម្លាំងយុវជនចូលរួម ដោយស្ម័គ្រក្នុងគ្រប់វិស័យ គ្រប់សកម្មភាព របស់កាកបាទក្រហមផងដែរ។ក្នុងសកម្មភាពការងារខាងលើ ក៏ដូចជាចូលរួមការងារសង្គមផ្សេងៗ ពិសេសខេត្តកោះកុងកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រនាពេលប៉ុន្មានថ្ងៃខាងមុខនេះ គឺពិតជាត្រូវការឯកសណ្ឋានយុវជនកាកបាទក្រហម ជាសម្គាល់ ដើម្បីអោយយុវជនបានបំពេញតួនាទីរបស់ខ្លួន អោយកាន់តែសកម្ម និងប្រកបដោយក្តីមោទនៈភាពមន្ថែមទៀត ។
ជាកិច្ចបញ្ចប់លោកជំទាវប្រធាន បានបំពាក់កន្សែងជូនប្អូនៗ និងថតរូបជាអនុស្សារីយ៍ ហើយដឹកនាំប្អូនៗចូលរួមសម្អាតបរិស្ថាននៅសួនច្បារមាត់សមុទ្រប្រកបក្តីសោមន្សរីករាយក្រៃលែង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!