ព្រឹតិ្តការណ៍ថ្មីៗ

រឿងធំហើយ! ម្ចាស់រមណីយដ្ឋានអន្លង់ក្មេងលេង ចាក់សាំងដុតព្រទ្យសម្បត្តិអស់ជាច្រើន និង​បាញ់គំរាម​គេឯងជាច្រើនគ្រាប់ ខណៈប្រពន្ធដាក់ពាក្យប្ដឹង…!

1 សប្តាហ៍ មុន 68 តូ សុផល

កំពត ៖ មន្រ្តីយោធាឈ្មោះ អាំ ផល្លីន និងជា​ម្ចាស់រមណីយដ្ឋានអន្លង់ក្មេងលេង បានយកសាំងមកចាក់ដុតភ្លើង​បំផ្លិចបំផ្លាញអស់ផ្ទះចំនួន ១ខ្នង សាលប្រជុំអស់ចំនួន ១ខ្នង ផ្ទះបឹងគីឡូអស់ចំនួន៧ខ្នង ព្រមទាំងបានយកកាំភ្លើង K54 និងកាំភ្លើងAK47 បាញ់គំរាមកំហែង បុគ្គលិក ប្រជាការពារ មេភូមិ មេឃុំ ព្រមទាំងប៉ូលិសប៉ុស្តិ៍ អស់ជាច្រើនគ្រាប់ នៅចំណុចរមណីយដ្ឋានអន្លង់ក្មេងលេង ស្តិតក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកទឹកឈូ ខេត្តកំពត ។

បើយោងតាម​ឯកសារ​ពាក្យបណ្ដឹងរបស់​លោកស្រី ហ៊ាង គន្ធា ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ ៖

ពាក្យបណ្ដឹង នាងខ្ញុំឈ្មោះ ហ៊ាង គន្ធា ភេទស្រី កើតឆ្នាំ១៩៧០ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ 010692620 អាស័យដ្ឋានផ្ទះលេខ៣៤ ផ្លូវលំ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលមានលោក កេតុ សុវណ្ណឌី ជាមេធាវីតំណាងឲ្យអណត្តិ ទូរស័ព្ទលេខ 016321732 ។

សូមគោរពចូលមកលោក​មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត សុំប្តឹងបុគ្គលឈ្មោះ អាំ ផល្លីន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានអាស័យដ្ឋាននៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់វិធីគ្រោះដល់បុគ្គលប្រើប្រាស់អាវុធខុសច្បាប់គំរាមកំហែងនិងសម្លាប់ហិង្សាករណីមិនរៀងចាល។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅវេលាម៉ោង៨៖៣០នាទីយប់​ ឈ្មោះ អាំ ផល្លីន បានយកសាំងមកចាក់ដុតភ្លើងបំភ្លេចបំផ្លាញអស់ផ្ទះចំនួន ១ខ្នង សាលប្រជុំអស់ចំនួន ១ខ្នង បឹងគីឡូអស់ចំនួន ៧ខ្នង ព្រមទាំងបានយកកាំភ្លើង K54 និងកាំភ្លើងAK47 បាញ់គំរាមកំហែង បុគ្គលិក ប្រជាការពារ មេភូមិ មេឃុំ ព្រមទាំងប៉ូលិសប៉ុស្តិ៍ អស់ជាច្រើនគ្រាប់នៅចំណុចរមណីយដ្ឋានអន្លង់ក្មេងលេង ស្តិតក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកទឹកឈូ ខេត្តកំពត ។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧៖៣០នាទីព្រឹក ឈ្មោះ អាំ ផល្លីន បានប្រើទូរស័ព្ទលេខ 099617067 ទូរសព្ទ័មកនាងខ្ញុំលេខ 089654967 ស្រែកជេរគំរាមសម្លាប់នាងខ្ញុំថា “អូនឯងនៅតែបង្កើតរឿងទៀត គឺដឹងថាកុំបុតក្បាលហើយ និយាយអោយច្បាស់ៗអាលនឹងៗក៏សំឡេងខ្ញុំទុកទៅ” ដោយមានភ្ជាប់សំឡេងក្នុង USB ។

បន្ទាប់មកនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះ​ អាំ ផល្លីន បានប្រើទូរស័ព្ទ 016961857 តេមកនាងខ្ញុំដែលមានលេខ 087424748 គំរាមសម្លាប់នេះខ្ញុំម្ដងទៀត ដោយពាក្យសំដីថា “អត់ទេ យើងអត់ឃាត់ទេ អ្នកដើរតាម ពួកយើងធម្មតា អត់អោយយកពួកព្រហ្មទណ្ឌដើរតាមទេបើដើរតាម តែងាប់រស់ហើយ ខ្ញុំប្រាប់តែប៉ុណ្ណឹង”។

សូមរំលឹកថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ វេលាម៉ោង៧៖៣០នាទីយប់​ ឈ្មោះ អាំ ផល្លីន បានផឹកស្រាស្រវឹង រួចកាន់ដំបងមែកត្របែក វាយមកលើនាងខ្ញុំ ចំនួន ៤ដំបង ចំដៃនិងខ្លួនឡើងរងរបួសធ្ងន់ ។ មិនអស់ចិត្តគាត់ក៏ទៅយកកាំភ្លើងK54 មកភ្ជុងចំក្បាលទៅលើបុគ្គលិក និងកូនរបស់នាងខ្ញុំទៀត។ ពេលនោះនាងខ្ញុំក៏ប្ដឹងមេភូមិសម្ដេចតា រួចធ្វើកំណត់ហេតុ ស្ដីពីករណីហិង្សា និងគំរាមសម្លាប់។

ហើយកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១០ ឈ្មោះ​ អាំ ផល្លីន​ បានផឹកស្រាស្រវឹង រួចយកកាំភ្លើងខ្លីK54 និងកាំភ្លើងវែងAK47 មកគំរាមសម្លាប់នាងខ្ញុំ និងកូនៗរបស់ខ្ញុំ។ ពេលនោះគាត់ក៏យកកាំភ្លើងខ្លី AK47 បាញ់អស់ជាច្រើនគ្រាប់ គំរាមកូនស្រីឈ្មោះសឹម ថានី ក្រោយពេលអស់គ្រាប់ គាត់ក៏យកកាំភ្លើងខ្លីK54 បាញ់ចំឈ្មោះ ចាន់ សីហា បាក់ជើងដែលប្រព្រឹត្តនៅភូមិសម្ដេចតា ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ ឃើញដូច្នេះនាងខ្ញុំបានប្ដឹងសមត្ថកិច្ច ហើយសមត្ថកិច្ចបានឃាត់ខ្លួនគាត់ បញ្ជូនទៅតុលាការខេត្តព្រះសីហនុ នឹងបានឃុំខ្លួនគាត់នៅពន្ធនាគារខេត្តព្រះសីហនុទៀតផង ដែលមានសំណុំរឿងព្រហ្មទណ្ឌលេខ ១៧៣ ចុះថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តព្រះសីហនុ។

ក្រោយពីចេញក្រោយពីចេញពីពន្ធនាគារមិនបានប៉ុន្មាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩និង៤០នាទីយប់​ ឈ្មោះ អាំ ផល្លីន បានស្រែកជេរ គំរាមសម្លាប់នាងខ្ញុំ និងដកកាំភ្លើងAK បាញ់ចំនួន ៣គ្រាប់ថែមទៀត ពេលកើតហេតុនោះ គាត់ក៏ស្រវឹងស្រា ហើយមានបងប្អូនសាច់ញាតិមិត្តជាច្រើនជួបជុំគ្នា និងបានដឹងពីទង្វើរបស់ឈ្មោះ អាំ ផល្លីន ពីព្រោះថ្ងៃនោះចំថ្ងៃភ្ជាប់ពាក្យរបស់កូនស្រីនាងខ្ញុំ ឈ្មោះ ទឹម ស្រីនាថ មុនមួយថ្ងៃនៅផ្ទះ ស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ បន្ទាប់មកនាងខ្ញុំ បានដាក់ពាក្យបណ្ដឹងមក អង្គភាពយុទ្ធភូមិភាគទី៣ កងទ័ពជើងគោក​ រួចហើយទើបមេបញ្ជាការ​ ហៅគាត់មកធ្វើការអប់រំ​ និងដកហូតកាំភ្លើងទុកតែប៉ុណ្ណោះ។

លុះមកដល់ថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់​ ឈ្មោះ អាំ ផល្លីន បានយកខ្សែទូរស័ព្ទបូមករឹតក នឹងប្រើហិង្សាវាយធ្វើបាបនាងខ្ញុំ​ នៅលើផ្ទះក្នុងរមនីយដ្ឋានអន្លង់ក្មេងលេង នៅខេត្តកំពតហើយបានទូរស័ព្ទទៅប្រាប់កូនស្រីច្បងឈ្មោះ សឹម ថានីដែលមានលេខស 092363632 អំពីហេតុការណ៍នេះ ដូចមានភ្ជាប់ជាមួយនឹងរូបថតនិងស្នាមរបួស។ នាងខ្ញុំបញ្ជាក់ថា រាល់សកម្មភាពរបស់គាត់គឺនាងខ្ញុំមានភស្តុតាង និងសាក្សីដឹងលឺគ្រប់ពេលជានិច្ច។

បុគ្គលឈ្មោះ អាំ ផល្លីន ពិតជាបានប្រព្រឹត្តអំពើដោយចេតនាទុច្ចរិតនិងអំពើរប៉ុនប៉ងមនុស្សឃាតដោយសាគំរាមកំហែងនិងសម្លាប់ ក្នុងគោលបំណងឲ្យនាងខ្ញុំ បានចែកទ្រព្យសម្បត្តិ និងចង់បានផលប្រយោជន៏ ទោះបីគាត់ដឹងថាទ្រព្យសម្បត្តិទាំងអស់ជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់នាងខ្ញុំក៏ដោយ។ ម្យ៉ាងទៀតទង្វើនិងសកម្មភាពរបស់ឈ្មោះ អាំ​ ផល្លីន​ បានធ្វើឲ្យខូចផលប្រយោជន៍ និងប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់នាងខ្ញុំយ៉ាងធ្ងន់ធ្ងរបំផុត ។

សេចក្ដីដូចបានបញ្ជាក់ជូនខាងលើក្នុងនាមខ្ញុំជាជនរងគ្រោះ សូមសំណូមពរដូចខាងក្រោម​ ៖
សុំចាត់ការលើបុគ្គលឈ្មោះ អាំ ផល្លីន​ តាមផ្លូវច្បាប់។
សុំទាមទារសំណងខូចខាត ចំនួន ៥០ម៉ឺនដុល្លារអាមេរិក។
សុំទាមទារសំណងជំងឺចិត្ត និងពេលវេលា​ចំនួន ១០ម៉ឺនដុល្លារអាមេរិក។

យោងតាម​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ​ អាំ​ ផល្លីន​ ផ្ទាល់ក៏បានសរសេររៀបរាប់​ដំណើររឿង​បង្ហោះឡើងមកបន្តបន្ទាប់ថា ៖

កាលពីម៉ោង១០:០២ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា​ ៖ ការអត់ធ្មត់គឺមានព្រំដែន…ពិបាកទ្រាំពេកហើយបើបង្កើតតែរឿងជម្លោះក្តៅក្រហាយក្នុងគ្រួសារដើមខែចុងខែមិនឈប់ឈរអញ្ចឹងបង្ហិនទ្រព្យសម្បត្តិដោយមិនស្តាយចឹងនោះ ។ ពេលកំពុងហូបបាយជុំគ្នា បានស្តាប់ឮតើពាក្យថា អញមិនភ្លើទេបើហ្អែងលែងអញថ្ងៃណា គឺមានអ្នកចាំទទួលយកអញង៉ៃហ្នឹងភ្លាម តែគួរកុំចង់ផ្លាស់ប្តូលឿនពេកអី ព្រោះការចង់លឿនពេកវាបណ្តាលឲ្យកើតជាផែនការរៀបឧបាយកលចោទ ដើម្បីយកប្តីដា់គុកឬចាត់ការចោលតែម្តងតាមចិត្តលោភលន់ទៅវិញទេ (សុំសម្រាកបន្តិចសិន តិចចាំរៀបរាត់ទៀត..)

កាលពីម៉ោង០១៖៤៦រំលងអាធ្រាត្រ​ ថ្ងៃទី​២២​ ខែវិច្ឆិកា​ ៖ កុំអាលប្រញាប់ចង់ជួបបុរសល្អពិតឲ្យទាន់ចិត្តពេកណាអូន ។ អូនគួរដោះស្រាយបញ្ចប់ជាមួយបុរសដ៏សាមញ្ញដែលដឹកដៃអូន តាំងពីកាលដែលអូនគ្មានអ្វីសូម្បីដីប៉ុនបាតដៃ ឬផ្ទះស្បូវ១ខ្នងនោះសិន ព្រោះមកដល់ពេលនេះគឺ១៣ឆ្នាំហើយដែលយើងចាប់ដៃគ្នារកស៊ីមានបានសមរម្យក្នុងសង្គមក្រោមម្លប់សម្តេចតេជោ ។ ហេតុអីបានជាពេលនេះអូនមិនប្រើប្រាស់ទ្រព្យសម្បត្តិយើងដើម្បីលើកតំកើងកិត្តិយសមុខមាត់ក្រុមគ្រួសារនិងចូលរួមការងារសង្គម។ ម៉េចអូនបែរជាបង្កើតតែរឿងក្តៅក្រហាយក្នុងជីវិតប្តីប្រពន្ធធ្វើឲ្យគ្រួសារប្រេះស្រាំនិងបែរយកលុយជាកម្លាំងញើសឈាមរួមគ្នាទៅឲ្យគេរៀបផែនការចោទចាប់ប្តីដាក់គុកនិងសម្លាប់ប្តីទៅវិញអញ្ចឹង?ឬក៏អូនមានក្រយ៉ៅ ឲ្យតែនរណាមាននិស្ស័យធ្វើប្តីអូនត្រូវតែជាប់គុក(អូនក៏ប្រើលុយដាក់គុកប្តីដើមដែរ)អញ្ចឹងតែម្តងហ្អី???

សុំផ្តាំទៅលោកផ្កាយ២ប៉ូលីសព្រហ្មទណ្ឌផង មេត្តាឈប់បង្កើតរឿងដាក់ជីវិតប្តីប្រពន្ធខ្ញុំ ដោយការស្រេកឃ្លានលុយ ជាកម្លាំងញើសឈាមខ្ញុំទៀតទៅ…។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា​ ម៉ោង១១:៣០ព្រឹក ៖ នៅពេលប្តីប្រពន្ធខ្ញុំបានមូលសុខដុម្យរុងរឿងវិញ គឺពពួកជនចាក់ចុចអុជអាលញុះញុងបំបែកបំបាក់ (តាមរូបភាពណាក៏ដោយ) ។ ជនឆ្លៀតឱកាសយកសាំងជះលើភ្លើងដោយភាពច្រណែនក្តៅក្រហាយ ។ ជនហៃអើដោយការនិន្ទារឈ្នានីស… បានអាម៉ាស់និងកំពុងគេចមុខចេញជាបណ្តើរៗហើយ (តែនរណានៅជំពាក់លុយក្រុមគ្រួសារខ្ញុំ ត្រូវដឹងខ្លួននិងកុំភ្លេចប្រញាប់យកមកសងផងវើយ) ។ អរគុណសណ្តានញាតិដែលជួយបង្រួបបង្រួមនិងផ្តល់នូវមតិល្អៗដល់ប្តីប្រពន្ធខ្ញុំ សូមមានជោគជ័យនិងសុភមង្គលរុងរឿងគ្រប់ៗគ្នា..! ក៏សូមអហោរកម្មគ្រប់បែបយ៉ាង.!

កាលពីថ្ងៃទី១ ខែធ្នូ​ ខ្ញុំបាទឈ្មោះអាំ ផល្លីន សូមប្រកាសជាសាធារណៈថា ខ្ញុំបាទនៅតែទទួលខុសត្រូវចំពោះសមាជិកដែលមានឈ្មោះក្នុងសៀវភៅគ្រួសារនេះដដែល(លើកលែងតែសមាជិកណា១នោះទៅបោកប្រាស់ខ្ចីបុលប្រាក់គេ ពុំឲ្យខ្ញុំដឹង ឬទៅប្រព្រឹត្តបទល្មើសខុសច្បាប់) ។ ហេតុនេះសូមសាធារណៈជន”មេត្តាជ្រាប.!!” ។ (យករឿងក្នុងគ្រួសារមកបង្ហោះFacebook ប្រៀបដូចមនុស្សឆ្គួតដើរស្រាត តែមិនដឹងធ្វើម៉េច..)

កាលពីទី២​ខែធ្នូ ដើមចម​នៃរឿងហេតុដែលបណ្តាលឲ្យប្តីប្រពន្ធខ្ញុំកើតរឿងក្តៅក្រហាយ ឈ្លោះទាស់ទែងគ្នាមិនឈប់ឈរនោះ គឺបណ្តាលមកពីមីស្រីចង្រៃ ថោកទាប Kim Nalin ហ្នឹង វាដើរបង្កើតតែរឿង ហែកហួរកេរ្តិ៍អាស្រូវសព្វបែប មិនឈប់ដោយគ្មានការអៀនខ្មាស់ ។ ហើយក៏ដោយសារពួកអាឈ្នានីសចាំអុជអាលផងដែរ ។

ឈប់បានឈប់ទៅ កុំឲ្យធ្លាក់នរកទាន់ ណា…

នៅពេលប្តីប្រពន្ធខ្ញុំបានមូលសុខដុម្យរុងរឿងវិញ គឺពពួកជនចាក់ចុចអុជអាលញុះញុងបំបែកបំបាក់ (តាមរូបភាពណាក៏ដោយ) ។ ជនឆ្លៀតឱកាសយកសាំងជះលើភ្លើងដោយភាពច្រណែនក្តៅក្រហាយ ។ ជនហៃអើដោយការនិន្ទារឈ្នានីស…​បានអាម៉ាស់និងកំពុងគេចមុខចេញជាបណ្តើរៗហើយ(តែនរណានៅជំពាក់លុយក្រុមគ្រួសារខ្ញុំ ត្រូវដឹងខ្លួននិងកុំភ្លេចប្រញាប់យកមកសងផងវើយ) ។ អរគុណសណ្តានញាតិដែលជួយបង្រួបបង្រួមនិងផ្តល់នូវមតិល្អៗដល់ប្តីប្រពន្ធខ្ញុំ សូមមានជោគជ័យនិងសុភមង្គលរុងរឿងគ្រប់ៗគ្នា..! ក៏សូមអហោរកម្មគ្រប់បែបយ៉ាង.!!!

ខណៈដែល​មជ្ឃដ្ឋានមួយចំនួនបានសម្ដែងការសោកស្តាយមនុស្សមោក្ខបាំង ដូច្នេះថា ហេតុអីបងក្លាយជាមនុស្សបែបនេះ ខ្ញុំប្រាប់បងច្រើនដងហើយ ឲ្យខំសង្កត់ចិត្ត កុំប្រើកំហឹង ដោះស្រាយរឿងក្នុងគ្រួសារ ជីវិតត្រូវតែបន្តដំណើរទៅមុខទៀត ដើម្បីប្រពន្ធកូន ឬដើម្បីខ្លួនយើង តែឥឡូវហេតុចំឡែកបានកើតឡើងហើយ ខ្ញុំមានតែបន់ស្រន់ឲ្យបងឆ្លងផុត រឿងអពមង្គលក្នុងរាត្រីនេះ ប្រសិនបើបងខុស សុំបងប្រគល់ខ្លួនឲ្យសមត្ថកិច្ច បងនៅមានពេលកែខ្លួនទៀត… សុំកម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុ មេត្តាប្រតិបត្តិការដោយមនុស្សធម៌ផង…៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!