ព្រឹតិ្តការណ៍ថ្មីៗ

ប្រធានគណ:ពង្រឹង មូលដ្ឋានស្រុកអង្គស្នួល​ អញ្ជើញជួបសំណេះសំណាល សិស្សានុសិស្សប្រមាណជា ចំនួន១,៤៩៧នាក់ ក្នុងស្រុកអង្គស្នួល

1 សប្តាហ៍ មុន 27 តូ សុផល

កណ្តាល: នៅព្រឹកថ្ងៃពុធ១៣រោច ខែកក្តិក ឆ្នាំច សំរិទ្ធិស័ក ២៥៦២ ត្រូវនិង ថ្ងៃទី​៥ខែធ្នូ ឆ្នាំ២០១៨

នៅក្នុងបរិវេន សាលាវិទ្យល័យសម្តេច ព្រះសង្ឃរាជប៊ូ គ្រី ស្ថិតនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួលខេត្តកណ្តាល មានការបើកពិធីជួបសំណេះ សំណាលសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស​ចំនួន១៤៩៧នាក់ ។

ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតរស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះ ជួយឃំុក្រាំងម្កាក់ និងឃំុបែកចាន និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកអង្គស្នួល​ ។

នាឱកាសនោះក៍មានការ អញ្ជើញចូលរួមពី​​ ឯកឧត្តម តាក់ ជីឡៅ អនុប្រធានគណ:ពង្រឹងឃុំឆក់ឈើនាង លោក នីម នីរ៉ាដេត​ អភិបាលនៃគណៈអភិបាលស្រុកស្រុកអង្គស្នួល រួមទាំង សិស្សា​នុសិស្សសរុបចំនួន១៤៩៧នាក់ ។

ថ្លែងក្នុងឪកាសនេះផងដែរ ឯកឧត្តម តាក់ ជីឡៅ បានមាន
ប្រសាសន៍ជម្រុញនិងលើកទឹកចិត្តអោយក្មួយៗ ទាំងអស់សូម ចាប់យកក្តារឆ្នួន ប៊ិន សៀវភៅ​ និងយកសាលារៀនជាមិត្តសម្លាញ់ ដើម្បីខ្លួនឯង និងក្រុមគ្រួសារសង្គមជាតិ ហើយជៀងវាងអោយឆ្ងាយនូវគ្រឿងញឿន ។

បន្ទាប់មក ឯកឧត្តម តាក់ ជី ឡៅ បានជួយឧបត្ថម្ភទៅដល់
វត្តព្រះឥន្ត្រសាមគ្គីធម៍ អង្ករ១តោន និងឧបត្ថម្ភ សិស្សានុសិស្ស​ សៀវភៅចំនួន ១៥០០ក្បាល ប៊ិចំនួន ១៥០០ដើម ។ និងជួយឧបត្ថម្ភដល់សាលានូវទឹកប្រាក់ ចំនួន៧៤០០០០០០៛(ប្រាំពីរលានសែសិបម៉ឺនរៀល) ។

ជួយឧបត្ថម្ភ សាលាឃុំព្រៃពួចចំនួន៣០០០$ ជូនសាលាវិទ្យាល័យហ៊ុន សែនអង្គពពាយចំនួន៥០៦$(ថ្លៃម៉ាសុីនស្លាយ) ។ និងឧបត្ថម្ភ ទៅដល់វត្តព្រះឥន្ទសាមគ្គីធម៌ក្នុង១ខែអង្ករ១តោន​ថវិការ១លានរៀល រយះពេល៣ខែ​ ។

ដោយឡែក ក្នុងកម្មពិធីនេះដែរ លោក នីម នីរ៉ាដេត អភិបាល ស្រុក អង្គស្នួល បានជួួយឧបត្ថម្ភនូវ ថវិការចំនួន២៥០$ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!