ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិអ្នកដទៃ !

1 សប្តាហ៍ មុន 25 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ  ព្រហស្បតិ៍ ១៤រោច  ខែ កត្កិក ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង០៥​ម៉០០នាទីទាបភ្លឺ នៅចំណុច ផ្លូវបេតុង  ក្រុមទី៨  ភូមិ ទ្រា៣ សង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌ មានជ័យ   រាជធានីភ្នំពេញ  

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ជនសង្ស័យទី០១ឈ្មោះ សែម ព្រែក ភេទ  ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ តាឡី សង្កាត់ ជើងឯក  ខណ្ឌ ដង្កោ  រាជធានីភ្នំពេញ   មុខរបរ  មិនពិតប្រាកដ  (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)  ​ ។

ជនសង្ស័យទី០២ ឈ្មោះ ទូច សុភាព  ភេទ  ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២  ​ខណ្ឌ មានជ័យ  រាជធានីភ្នំពេញ   មុខរបរ  មិនពិតប្រាកដ  (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)  ​ ។

វត្ថុតាងចាប់យក៖ ដែកចុងស្រួចចំនួន០១,ទុលឡឺវីសចំនួន០២ដើម,សោរលេខ៨និងលេខ១០ចំនួន០២ដើម , សោរលេខ៣០ចំនួន០២ដើម និង ម៉ូតូម៉ាកហ្វីណូ ពណ៍ស លេខតួ+លេខម៉ាស៊ីន(រលប់មើលមិនឃើញ) ពាក់ស្លាកលេខ ភ្នំពេញ 1T 0740  

​សមត្ថកិច្ចបានបន្តទៀតថា កាលពីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៥ ម៉០០នាទីទាបភ្លឺ កម្លាំងនគរ​បាល​ប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន  ហើយនៅពេលមកដល់ចំណុច ផ្លូវបេតុង ក្រុមទី១៣  ភូមិ ឬស្សី៣ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ   រាជធានី​ភ្នំពេញ (ចំណុចកើតហេតុ) ក៏ប្រទះ​ឃើញជនសង្ស័យ០៣នាក់ឈ្មោះ សែម ព្រែក , ឈ្មោះ ទូច សុភាព និង ឈ្មោះ វៃ កំពុងជិះម៉ូតូ០១គ្រឿងម៉ាកហ្វីណូ ពណ៍ស លេខតួ+លេខម៉ាស៊ីន (រលប់មើលមិនឃើញ) ពាក់ស្លាកលេខ ភ្នំពេញ 1T0740 ដោយមានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ម៉ូតូជនសង្ស័យទាំង០៣នាក់ ដើម្បីត្រួតពិនិត្យស្រាប់តែជនសង្ស័យឈ្មោះ វៃ បានចុះពីលើម៉ូតូរត់គេចខ្លួនបាត់ ភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ០២នាក់ឈ្មោះ សែម ព្រែក , ឈ្មោះ ទូច សុភាព ធ្វើការត្រួតពិនិត្យឆែកឆេរនៅក្រោមកែបម៉ូតូរកឃើញឧបករណ៍សម្រាប់កាច់សោរកម៉ូតូមួយចំនួនរួមមាន ៖ ដែកចុងស្រួចចំនួន០១,ទុលឡឺវីសចំនួន០២,សោរលេខ១០និងលេខ៨ចំនួន០២ដើម និង សោរលេខ៣០ចំនួន០២ដើម   ហើយសមត្ថកិច្ចយើងក៏បានខ្លួនជនសង្ស័យទាំង០២នាក់ឈ្មោះ សែម ព្រែក , ឈ្មោះ ទូច សុភាព យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ។ 

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង០២នាក់ឈ្មោះ សែម ព្រែក , ឈ្មោះ ទូច សុភាព បានឆ្លើយសារភាពថា ៖ ពួកគេទាំង០២នាក់ និង បក្សពួកឈ្មោះ វៃ (រត់គេចខ្លួនបាត់) ពិតជាមានបំណងដើររកលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ (ម៉ូតូ ឬ រ៉ឺម៉កម៉ូតូកង់បី ដែលចតទុកចោលនៅក្រៅផ្ទះ)នៅសង្កាត់ ស្ទឹងមានជ័យទី២  ខណ្ឌ មានជ័យ  រាជធានីភ្នំពេញ  ពិតប្រាកដមែន ។

​បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ឈ្មោះ សែម ព្រែក , ឈ្មោះ ទូច សុភាព  ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី    ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!