ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់​ពាក់ព័ន្ធករណី រក្សាទុកដោយ​ខុសច្បាប់នូវ​សារធាតុញៀន !

1 សប្តាហ៍ មុន 25 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៨​ វេលាម៉ោង​ប្រហែល ២៣:១០នាទី កំលាំង របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យចរាចរណ៍ផ្លូវគោក និងត្រួតអាវុធជាតិផ្ទុះ ដើម្បីការពារសុវត្ថិភាពក្នុងមូលដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាក់ស្តែង ដែលបានប្រព្រឹត្តបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  ផ្លូវលេខ១៨២ ក្រុមទី២៣ ភូមិទី៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ទី០១-ឈ្មោះ កែវ សាន ហៅ សាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ( ម្ចាស់ថ្នាំ)។

   

ទី០២-ឈ្មោះ ផន ផល្លី  ហៅ ផល្លី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

  

ទី០៣-ឈ្មោះ យិន ធារ៉ា  ហៅ ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងដែលបានចាប់យកមាន៖

-ក្រាមពណ៌សថ្លាចំ​នួន​ ០១កញ្ចប់តូច (សង្ស័យ​ជា​គ្រឿង​ញៀន​) ។

– ម៉ូតូមួយគ្រឿងម៉ាក: Honda Zoomer X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខកំពង់ចាម 1S-9733 ដែលមានលេខតួ និងលេខម៉ាស៊ីន5119209 

បច្ចុប្បន្ន៖ ជនសង្ស័យទាំងបី ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!