ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌមានជ័យ ស្នើដល់មេបញ្ជាការ​ អធិការខណ្ឌ ជួយស្រាវជ្រាវ​ឃាត់ខ្លួនជាបន្ទាន់ ចំពោះបុរសម្នាក់ដែលយកឈ្មោះលោកអភិបាល ដើររៃអង្គាសថវិកា តាមផ្ទះ តាមទីផ្សារនានា! ​

1 ខែ មុន 106 តូ សុផល

រាជធានីភ្នំពេញ​ ៖ អភិបាលខណ្ឌមានជ័យ មានកិត្តិយសសូម ជូនដំណឹង ដល់ប្រជាពលរដ្ឋអាជីវករ ដែលកំពុងប្រកបអាជីវកម្ម សេវាកម្ម តាមផ្ទះ​ តាមផ្សារ​​​នានា​ មេត្តាជ្រាបថា ថ្មីៗនេះមានជនខិលខូចបានយក​ឈ្មោះលោក​​​ដែលជាអភិបាលខណ្ឌមានជ័យ ដើររៃអង្គាសថវិកា តាមលំនៅដ្ឋានប្រជា​ពលរដ្ឋ តាមមូលដ្ឋាន អាជីវកម្ម សេវាកម្ម និងតាមទីផ្សារនានា ដើម្បីជួយដល់ពិធីបុណ្យខួប និងអភិសេក ចំពោះវិញ្ញាណខ័ន្ធ​ឧបាសក លី ម៉ានេ នៅថ្ងៃ​ ព្រហស្បតិ៍ ទី០៦ ខែធ្នូ​ ឆ្នាំ​​២០១៨ ត្រូវនឹងថ្ងៃ​១៤ រោច​​​​​ ខែកត្ដិក​ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅគេហដ្ឋាន ឯកឩត្តម លី​​​ មុន្នី​ នៅភូមិដើមស្ដៅ​ ឃុំ​សំបូរ ស្រុកស្ទឹងត្រង់​ខេត្តកំពង់ចាម។

អាស្រ័យហេតុនេះ​ខ្ញុំសូមបដិសេដ្ឋទាំងស្រុង រាល់សកម្មភាពខាងលើ នេះ​ ដោយខ្ញុំបាទមិន​ដែលស្គាល់​បុគ្គលនេះ​ទេ និងមិន​បានជ្រាប ឬក៍ទទួនូវសំបុត្របុណ្យ ដែលជូនភ្ជាប់មកជាមួយនេះដែរ។

ដើម្បីចូលរួមចំណែក ការអនុវត្ដច្បាប់ និងរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ចំពោះក្រុមគ្រួសារសាច់ញាតិ និងរូបខ្ញុំផ្ទាល់ សូមលោកអធិការនគរបាលខណ្ឌ​ លោកមេបញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្រ្តីរាជការ លោកប្រធានផ្សារ លោកចៅ​សង្កាត់ទាំងអស់ក្នុងខណ្ឌមានជ័យ សូមទប់ស្កាត់ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដូចមាន ភិនភាគភ្ជាប់មកជាមួយ​ មកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!