ព្រឹតិ្តការណ៍ថ្មីៗ

លោកអភិបាល,​ អភិបាលរងខណ្ឌមានជ័យ អញ្ជើញជួបសំណេះសំណាល​ កម្លាំងប្រជាការពារខណ្ឌ និងថ្លែងការកោតសរសើរ ក្នុងការរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក៍ដូចជាពង្រឹងសន្តិសុខជូនអ្នកដំណើរជាប្រចាំ!

6 ខែ មុន 33 តូ សុផល

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យ អមដំណើរ​ដោយលោក ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ ទទួលបន្ទុកផ្នែកសន្តិសុខ សណ្តាប់ធ្នាប់​សារធារណៈ បានអញ្ចើញចុះសំណោះសំណាល​សួរសុខទុក្ខដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ (ប្រជាការពារខណ្ឌ) ចំនួន៥០នាក់ ដែលបានរៀបចំធ្វើឡើង នៅបរិវេណសាលាខណ្ឌមានជ័យ ផ្លូវ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានថ្លែងអំណរគុណ និងធ្វើការកោតសរសើរដល់កម្លាំងសណ្តាប់ធា្នប់ខណ្ឌ(ប្រជាការពារ) ដែលបានខិតខំ និងលះបង់ពេលវេលាផ្ទាល់ខ្លួន សហការជាមួយសមត្ថកិច្ចអាជ្ញាធរ ទាំង៧សង្កាត់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ក្នុងកិច្ចការរៀបចំសណ្ដាប់ធ្នាប់​ ក៍ដូចសម្រួលជូនបងប្អូនប្រជាពលរដ្ឋ នៅតាមភូមិសាស្ត្រកកស្ទះនានា ប្រកបដោយភាពស្និតស្នាល និងភាពទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក៍ដូចជាពង្រឹងសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរជាប្រចាំ ដោយប្រកាន់ភ្ជាប់នូវសុជីវធម៌ សីលធម៌ល្អជាប្រចាំ ដើម្បីជៀសវាងការប្រើអ្វីដោយមិនសមរម្យ ហើយធ្វើយ៉ាងណា ​ត្រូវតែអត់ធ្មត់​ឲ្យខានតែបាន ដើម្បីកុំឲ្យកើតមានហិង្សារផ្សេងៗណាមួយជាយថាហេតុ។ ដោយបន្តចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម ឲ្យស្របតាមគោលនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។

បន្ទាប់ពីបញ្ចប់មតិសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាល បានឧបត្ថម្ភដល់កងកម្លាំង ក្នុងម្នាក់ៗទទួលបានមួកការពារសុវត្ថិភាព១ និងទឹកក្រូចចំនួន១កេស ៕ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!