ព្រឹតិ្តការណ៍ថ្មីៗ

បទសម្ភាសន៍ផ្ទាល់ជាមួយ មន្ត្រីយោធាស័ក្តិ៣ ត្រូវប៉ូលីសប៉ុស្តិ៍ខណ្ឌដង្កោបាញ់៤ គ្រាប់បាក់ភ្លៅម្សិលម៉ិញ

1 សប្តាហ៍ មុន 1000 តូ សុផល

ភ្នំពេញ៖  នាព្រឹកថ្ងៃទី ៥ វិច្ឆិកា ២០១៨ នេះ អង្គភាពសារព័ត៌មាន ធី អិន អិន បានចុះទៅសម្ភាសន៍ផ្ទាល់ ជនរងគ្រោះ ឈ្មោះ អែល ស៊ីមសុភ័ក្រ មុខរបរ ជាកងអង្គរក្សដែលត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បាញ់អោយរបួស និងប្រើហិង្សារហូតប្រេះឆ្អឹងត្រកៀក ត្រូវបានដឹកទៅសង្គ្រោះ កាន់មន្ទីរ ពេទរុស្ស៊ី កាលពីល្ងាចថ្ងៃទី ៤ វិច្ឆិកា ២០១៨ និងបញ្ជូនបន្តទៅកាន់មន្ត្រីពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី ៥ វិច្ឆិកា ២០១៨នេះ។

ជនរងគ្រោះ ឈ្មោះ អែល ស៊ីមសុភ័ក្រ បានឆ្លើយបំភ្លឺថា ៖ កាលពីម្សិលម៉ិញ បន្ទាប់ពីខ្ញុំ និងមិត្តគាត់ម្នាក់ទៀត បានជិះម៉ូតូ Zoomer មួយគ្រឿង ក៏មានម៉ូតូឌ្រីមសង់មួយគ្រឿងទៀតស្ទាក់ពីមុខ ដោយរកវាយប្រតាយប្រតប់គ្នានៅកន្លែងកើតហេតុ និងជាមួយគ្នានោះស្រាប់តែមានសមត្ថកិច្ចមកបន្ថែមទៀតដេញតាម ដេញរហូត និងបានបាញ់សន្ធាប់ចំនួន៥គ្រាប់តែម្ដង រួចក៍បានដាក់ខ្នោះ និងវាយទាត់ធាក់បន្ថែមទៀត។ 

បុរសរងគ្រោះខាងលើបញ្ជាក់ថា កន្លងមក ខ្លួនមិនដែលមានរឿងរ៉ាវជាមួយអ្នកណាឡើយ ជាពិសេស ខ្លួនមិនបានបាញ់តដៃ ឬផ្ទុះអាវុធជាមួយសមត្ថកិច្ចទេ ដោយខ្លួនជាអ្នកបើកម៉ូតូ។

ជុំវិញករណីខាងលើ ឪពុកម្តាយជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ហើយបាននិងកំពុងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីរកយុត្តិធម៌ និងកិត្តិយសកូនរបស់គាត់វិញ។

ក្រសែភ្នែកមហាជនកំពុងត្របាញ់ ចាំអ៊ុតមើលចំណាត់ការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ  ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង  ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត   អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។

សូមស្ដាប់កិច្ចសម្ភាសន៍ទាំងស្រុងខាងក្រោមនេះ ៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!