ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យ​ឆេះផ្ទះក្នុងបុរីចំការមន បណ្ដាលឲ្យបុរសមាឌធំម្នាក់​រលាក​ពេញខ្លួន ស្រែក​ដង្ហើយហៅ​គេឲ្យជួយ​ បែរធ្លាក់មកពីជាន់ទី២​ របួសធ្ងន់​ ហើយស្លាប់​ពេលបញ្ជូនទៅពេទ្យ!

1 ខែ មុន 139 តូ សុផល

រាជធានី​ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួស និងបុរសមាឌធំម្នាក់​រលាក​ពេញខ្លួនប្រាណ ស្រែក​ដង្ហើយហៅ​គេអោយជួយ​ បែរជាវិលមុខ​ធ្លាក់មកពីជាន់ទី២​ នៃផ្ទះល្វែងដែលកំពុងឆាបឆេះ ក្នុងបុរីចំការមន ហើយបានស្លាប់​ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធទី ៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងបុរីចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍បានរៀបរាប់ប្រាប់ភ្នាក់ងារ TNN ដឹងថា ដំបូងឡើយគេឃើញផ្ទះលេខG17 មានផ្សែងហុយចេញពីក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើល​ឆោរឡោ​ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងក៏នាំគ្នាយកបំពង់មកបាញ់អស់ចំនួន៨បំពង់ តែនៅមិនទាន់ រលត់ ក៏បានទំនាក់ទំនងប្រាប់សមត្ថកិច្ចចុះមកអន្តគមន៏ និងហៅទៅរថយន្តពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុនោះចំនួន ៨គ្រឿង ហើយបានបាញ់អស់៣គ្រឿង ក៏រលត់ទៅវិញប្រើរយៈពេលជិត២ម៉ោង។

នៅក្នុងពេលកំពុងឆេះម្ចាស់ផ្ទះបានសម្រេចចិត្ត​វាយបំបែកកញ្ចក់រថយន្តទំនើបមួយគ្រឿង ហើយសមត្ថកិច្ចនាំគ្នាជួយរុញទៅអែបរបង ខណៈពេលនោះគឺមានអ្នករងរបួសស្រីម្នាក់ ដែលត្រូវជាប្រពន្ធត្រូវបានរថយន្តពេទ្យដឹកទៅសង្រ្គោះភ្លាមៗផងដែរ ។ និងប្រុសម្នាក់ ទៀតត្រូវជាប្គឺនៅ មិនទាន់ឃើញ ពេលសមត្ថកិច្ចកំពង់បាញ់និងរុករកជាន់ទី១ និងជាន់ទី៣តែមិនឃើញ ហើយជាន់ទីពីរ ត្រូវបានចាក់សោរ ពីខាងក្នុងទៀត ខណៈពេលដែលកម្លាំងសមត្ថកិច្ចកំពុងតែបាញ់ទឹកនិងរុករក ក៏ស្រាប់តែឃើញជនរងគ្រោះគាត់បើកទ្វារចេញ មករាលហាលខាងមុខនៅជាន់ទី២ ដោយខ្លួនប្រាណបានរងរបួស រលាត់ស្បែកឆេះរោលខ្មៅពេញខ្លួន ហើយពេលនោះគាត់ក៏ស្រែកដង្ហើយហៅឲ្យគេជួយ ស្រាប់តែឃើញ​អាការៈ​គាត់ទំនងជាអស់ខ្យល់ ទើប​ទប់ខ្លួនមិនរួច បែរជាផ្កាប់មុខធ្លាក់មកវិលមួយជុំបោកនឹងឥដ្ឋការ៉ូខាងក្រោម បណ្តាលអោយរងរបួសធ្ងន់ធ្ងរ។ នៅពេលជនរងគ្រោះស្រែក សមត្ថកិច្ចខាងពន្លត់អគ្គីភ័យបានប្រញ៉ាប់ដាក់ជណ្ដើរដើម្បីឡើងទៅជួយសង្គ្រោះគាត់ដែរ តែជនរងគ្រោះបានធ្លាក់មកបោកនឹងឥដ្ឋការ៉ូមុនទៅហើយ។ ទើបបង្កការភ្ញាក់ផ្អើលឡើង​ដល់​កម្លាំងសមត្ថកិច្ច​ នាំគ្នារត់ចូលទៅជួយ​ដើម្បីសង្គ្រោះបឋម រួចទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន ហុង​ ហាក់ ឲ្យមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែអកុសល ដោយយសារតែជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ហើយបានដាច់ខ្យល់ស្លាប់នៅលើ​រថយន្តគួរឲ្យអាសូរ ។

បច្ចុប្បន្ន​សាកសព​ មិនទាន់ស្គាល់អត្តសញ្ញាណទេ ត្រូវបានសាច់ញាតិដឹកយកទៅតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅវត្តសារ៉ាវត្តី ក្នុងខណ្ឌឫស្សីកែវ។

សមត្ថកិច្ចខាងពន្លត់អគ្គិភ័យក៏បានស្ដីបន្ទោស​យ៉ាងខ្លាំងចំពោះ​សន្តិសុខយាមបុរីខាងលើ ​ដែលមិន​អនុញាតិអោយ​រថយន្តពន្លត់អគ្គិភ័យ​ ចូលទៅពន្លត់បានទាន់ពេលវេលានោះ​ លុះពេលចូលបានហើយ​ផ្លូវចូលក៏ត្រូវបាន​ម្ចាស់ផ្ទះ​ក្នុងបុរី បានយក​រថយន្ត​មកចត​ពេញផ្លូវ​ ទើបធ្វើឲ្យមានការពិបាកដល់រថយន្តពន្លត់អគ្គិភ័យ ទំរាំតែបានចូលទៅដល់​កន្លែងកើតហេតុ​នោះ។

ចំពោះការខូចខាត រាល់សម្ភារៈផ្សេងៗនៅក្នុងផ្ទះ គឺត្រូវឆេះខ្ទេចស្ទើរតែទាំងស្រុង ហើយតាមសម្តីក្មួយម្ចាស់ផ្ទះបានប្រាប់ដឹងថាមូលហេតុបង្កឲ្យមានការឆេះនេះឡើងគឺមកពីឆ្លងចរន្តអគ្គីសនី និងលាន់លឺសម្លេងផ្ទុះទៀតផង៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!