ព្រឹតិ្តការណ៍ថ្មីៗ

ដឹងការពិតហើយ! ថៅកែកំពង់ចម្លងអរិយក្សត្រ បានយកកាំភ្លើង K59 បាញ់សម្លាប់ខ្លួនឯង ចំសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កាខាងឆ្វេងស្លាប់នៅលើគ្រែយ៉ាងរន្ធត់!

6 ខែ មុន 247 តូ សុផល

ខេត្តកណ្តាល៖ ដឹងការពិតថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ​ ពិតជាបានយកអាវុធខ្លី K59 បាញ់ខ្លួនឯងចំនួន១គ្រាប់ សម្លាប់ខ្លួន​ ចំសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កាខាងឆ្វេង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅលើគ្រែពិតប្រាកដមែន ។

ហេតុការណ៍ដ៏រន្ធត់នេះ​ បានកើតឡើង​នៅថ្ងៃអង្គារ៍ ១២រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧និង១៥នាទី នៅចំណុចក្នុងបន្ទប់ផ្ទះ (ទីស្នាក់ការ) កំពង់ចម្លង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្តាល ។

បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានបានអោយដឹងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណីធ្វេីអត្តឃាត បាញ់សម្លាប់ខ្លួនឯង ដោយប្រើបាស់អាវុធខ្លី K59 របស់ខ្លួនឯង បាញ់ចំនួន ០១គ្រាប់ ចំណុចលើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កាខាងឆ្វេងស្លាប់នៅលើគ្រែ ជើងម្ខាងគងនៅលើកៅអីបង្អែក ក្នុងសភាព ពាក់ស្បែកជើង និងស្រោមជើង នៅចំណុចក្នុងបន្ទប់ផ្ទះ(ទីស្នាក់ការ) សពជនរងគ្រោះ ស្ថិតនៅ កំពង់ចម្លង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ​ មុខរបរនាយករង នាយកដ្ឋាន អន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុន កំពង់ចម្លងទូកដរ អរិយក្សត្រ-ភ្នំពេញ មានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ អាវុធខ្លី ០១ដេីម ម៉ាក K ៥៩ លេខ ៣១១៧,បង់ ០៣,គ្រាប់ ១៧ គ្រាប់,សំបកគ្រាប់ ០១, ក្បាលគ្រាប់ ០១ ។

សមត្ថកិច្ចបានអោយដឹងថា​ កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃកើតហេតុខាងលើ ឈ្មោះ វ៉េង ដារិទ្ធ ជាតំណាងឲ្យឈ្មោះ វ៉ាន់ រ៉ាម៉ុន ក្នុងការមើលខុសត្រូវកំពង់ចម្លង បានចូលក្នុងផ្ទះរបស់ឈ្មោះវ៉ាន់ រ៉ាម៉ុន ដើម្បីបូមប្រេង ពេលចូលទ្វាររបង បិទខ្ទាស់គន្លឹះក្នុងជាប់ ឈ្មោះវ៉េង ដារិទ្ធ ក៏ផ្លោះរបងចូល រៀបទុយោប្រេង ហើយឈ្មោះវ៉េង ដារិទ្ធក៏បានទៅគោះទ្វារបន្ទប់ឈ្មោះ វ៉ាន់ រ៉ាម៉ុន តែមិនឮ ក៏ច្រានទ្វារចូលទៅ ឃើញឈ្មោះវ៉ាន់ រ៉ាម៉ុន ដេកស្លាប់លើគ្រែដែក ក្រាលពូក និងហូរឈាមពេញ លេីឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចអោយបានដឹងដំណឹងនេះភ្លាមៗតែម្ដង។

ករណីនេះ កម្លាំងជំនាញបច្ចេកស្រុក សហការ ជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និង ពេទ្យ មណ្ឌលសុខភាពអរិយក្សត្រ មេឃុំ ភូមិ បានចូលរួម ពិនិត្យសាកសព ។

បើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច​កោសល្យវិច័យ​បានឱ្យដឹងថា ជនរងគ្រោះធ្វេីអត្តឃាត សម្លាប់ខ្លួន បាញ់ខ្លួនឯង ពិតប្រាកដ​មែន​ ដោយប្រើបាស់អាវុធខ្លី K59 របស់ខ្លួនឯង បាញ់ចំនួន ០១គ្រាប់ ចំណុចលើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កា ខាងខាងឆ្វេង ស្លាប់នៅលើគ្រែ ជើងម្ខាងគងនៅលើកៅអី បង្អែក ក្នុងសភាព ពាក់ស្បែកជើង និងស្រោមជើង៕ (​ម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!