ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋ​ចោទ​អធិការ​នគរបាលស្រុក​ទ្រាំង ថាចាប់​បានតែអ្នកប្រើប្រាស់​គ្រឿងញៀន ជំរិត​ទារលុយ​ ចំណែកអ្នកជួញដូរមិនដែលចាប់បានម្តងណាទេ!

6 ខែ មុន 145 តូ សុផល

​ខេត្តតាកែវ​៖ ប្រជាពលដែរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ស្រុក​ទ្រាំង​ជាច្រើន​នាក់ បាន​សម្តែង​ការហួសចិត្ត និង​រិះគន់​ចំៗ​ទៅលើ​លោក ផាន ផល អធិការនគរបាល​ស្រុក​ទ្រាំង​ថា បាន​ដើរ​ចាប់​អ្នកញៀន​ថ្នាំ មក​ពិនិត្យ​ទឹកនោម និង​ជំរិត​ទារប្រាក់​រាប់លាន​រៀន​ជា​ថ្នូរ នឹង​ការដោះលែង​។​
​តាម​សេចក្ដីរាយការណ៍​ថា រាល់​សកម្មភាព​របស់​លោក​អធិការនគរបាល​ស្រុក​ទ្រាំង​ដែល​បាន​ចាប់​អ្នកប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​មក​ពិនិត្យ​ទឹកនោម ហើយ​ប្រសិនបើ​មាន​ជាប់​ពាក់ព័ន្ធ លោក​អធិការ នឹងដាក់​តម្លៃ​រាប់លាន​រៀល ជា​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​
ប្រភពពី​ប្រជាពលរដ្ឋ​បន្តថា លោក​អធិការ​ធ្វើ​ស៊ី​ឆៅៗ​បែបនេះ មាន​ច្រើន​ករណី​មកហើយ ដោយ​ជនរងគ្រោះ​ដែល​ជាប់​ពាក់ព័ន្ធ នឹង​ការប្រើប្រាស់​គ្រឿងញៀន​ត្រូវ​ចំណាយ​ចាប់ពី​១​លាន​ដល់​៧​លាន​រៀល ។ ចំណែក​មុខសញ្ញា​ជួញដូរ​ធំៗ​ក្នុង​មូលដ្ឋាន​លោក​មិនបាន​បង្ក្រាប ទេ គឺ​ចាប់​បានតែ​អ្នកញៀន​ថ្នាំ​ដែលជា​ជនរងគ្រោះ ថែមទាំង​មិនបាន​ឆ្លងកាត់​ថ្នាក់លើ​ទៀតផង​។​
​ពាក់ព័ន្ធ​ករណីនេះ ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ស្រុក​ទ្រាំង ខេត្តតាកែវ បាន​សំណូមពរ​ដល់​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​លោក​អគ្គស្នងការ​នគរ​បាល​ជាតិ​មេត្តា​បើក​ការស៊ើបអង្កេត លើ​លោក​អធិការនគរបាល​ស្រុក​ទ្រាំង​ផង ដើម្បី​ឲ្យ​ពួកគាត់​មាន​ជំនឿ​ចិត្ត លើ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​។​
​ជុំវិញ​ករណីនេះ​លោក ប៉ាត ម៉ា​ត អធិការរង​ទទួលបន្ទុក​បង្ក្រាប​គ្រឿង​ញៀន នៃ​អធិការ​ស្រុក​ទ្រាំង​បានអោយដឹងថា ពិតជា​មាន​ករណី​បង្ក្រាប​ជន​ញៀន​ថ្នាំ​ពិនិត្យ​ទឹកនោម​មែន តែ​អា​រឿង​យកលុយ លោក​មិនដឹង​ទេ គឺប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​ទេ​ជា​អ្នកដោះស្រាយ​។​
ចំណែក​លោក ផាន ផល អធិការ​ស្រុក​ទ្រាំង​ថា លោក​មិនបាន​បង្ក្រាប​គ្រឿងញៀន​ឬ​មុខសញ្ញា​អ្នកប្រើប្រាស់​នោះទេ គឺ​បង្ក្រាប​តែ​ក្មេង​ទំនើង​ក្នុងភូមិ ហើយ​លោក​ក៍​បានធ្វើ​ការអប់រំ​ណែនាំ​អោយទៅ​ផ្ទះ​វិញ​ទៅ អា​រឿង​អស់​លុយ​លោក​មិនបាន​ដឹង​ទេ។

អង្គភាព TNN បានសាកសួរ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ តាមរយៈ WhatsApp នៅរសៀលថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០១៨ នេះដែរ តែគ្មានការឆ្លើយតបទេ។

TNN ស្វាគមន៍រាល់ការបកស្រាយបំភ្លឺ ពីសមត្ថកិច្ច ឬ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជុំវិញការចោទប្រកាន់ខាងលើ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ និង បញ្ជាក់ថាសមត្ថកិច្ចពិតជាស្អាតស្អំមែន។ Tel: 0963899997

​៖បងខ្មៅ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!