ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ២ ជួន ណារិន្ទ ៖ ចិន(បង្អួត សាក់ កាំបិត) ត្រូវសារពត៌មានមួយក្តាប់តូចព្យាយាមបំពុលសង្គមខ្មែរយើងអោយអាប់អួមិនស្រាកស្រាន្ត

11 ខែ មុន 89 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តព្រះសហនុ សូមគោរពរាយការណ៏ជូនសាធារណៈជនសូមមេត្តាជ្រាបថា៖កាលពីថ្មីៗកន្លងមកនេះមានសារពត៌មានមួយចំនួនតូចបានបង្ហោះថារូបភាពជនខាងក្រោមដែលមានសាក់រូបពេញខ្លួននេះគឺ ជាក្រុមចិននៅក្នុងប្រទេសកម្ពុជា តែ តាមពិតក្រុមទាំងនេះជាជនជាតិវៀតណាម ហើយម្ចាស់ហ្វេសប៊ុកឈ្មោះ GIA DINH VUI TINH ជារឿយៗបានបង្ហោះរូបក្រុមនេះធ្វើសកម្មភាពបង្អួតសាក់ដាក់បណ្តាញសង្គមហ្វេសប៊ុករបស់ពួកគាត់ ជាអកុសលត្រូវសារពត៌មានមួយក្តាប់តូចព្យាយាមបំពុលសង្គមខ្មែរយើងអោយអាប់អួមិនស្រាកស្រាន្ត។

ដូច្នេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមគោរពរាយការណ៏ជូនដល់សារធាណៈមេត្តាយកចិត្តដាក់ពិនិត្យអោយបានច្បាស់លាស់មុននិងវាយតម្លៃ និងសូមអោយបងប្អូនជនរួមជាតិមេត្តាមានស្មារតីខ្ពស់ក្នុងការលើកតំកើងថែរក្សាកិតត្តិយស មុខមាត់ និង សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងទាំងមូល។

សូមអរគុណ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ